ការចរចារស្ដីពីជ័យជំនះ Dien Bien Phu និងជ័យជំនះលើពួកហ្វាស៊ីសនៅរុស្ស៊ី

ការចរចារស្ដីពីជ័យជំនះ Dien Bien Phu និងជ័យជំនះលើពួកហ្វាស៊ីសនៅរុស្ស៊ី - ảnh 1
ការចរចារស្ដីពីជ័យជំនះ Dien Bien Phu និងជ័យជំនះលើពួកហ្វាស៊ីសនៅរុស្ស៊ី (VOV)


        Vovworld-ការចរចារស្ដីពីជ័យជំនះ Dien Bien Phu និងជ័យជំនះលើពួក​ហ្វាស៊ីស​
បាន​ប្រព្រឹត្តទៅនាថ្ងៃទី២៩មេសានៅទីក្រុងម៉ូស្គូ រុស្ស៊ី ក្នុងឱកាសរំលឹករំលឹក​ខួប​អនុស្សាវរីយ៍នៃទិវាជ័យជំនះ Dien Bien Phu របស់វៀតណាម (ទី៧ឧសភា​ឆ្នាំ​១៩៥៤) និងជ័យជំនះរបស់កងទ័ពសហភាពស៊ូវៀតក្នុងសង្គ្រាមការពារមាតុ​ប្រទេសដ៏មហិមារ (ទី៩ឧសភាឆ្នាំ១៩៤៥)។

        ថ្លែងមតិនៅការចរចារ បណ្ដាអ្នកជំនាញការយោធាសហភាពស៊ូវៀតមុន​នេះ​
បានសង្កត់ធ្ងន់ថា ជ័យជំនះ Dien Bien Phu មិនត្រឹមតែនាំមកសន្តិភាពសំរា​ប់​វៀត
ណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតឡើងវិញសន្តិភាពនៅ​ឥណ្ឌូចិន ចាប់បង្ខំ
អាណានិគមនិយមបារាំងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ទីក្រុង Geneva។ បណ្ដា
ដំណាងបានចាត់ទុកថា ជ័យជំនះរបស់វៀតណាម​និង​សហភាពស៊ូវៀតក្នុងប៉ុន្មាន
ថ្ងៃដើមខែឧសភាត្រូវបានបណ្ដាជំនាន់បច្ចុប្បន្នបន្ត​រំលឹកដល់ តាមរយៈនោះចេះ
គោរពនូវតំលៃសន្តិភាពដែលជំនាន់ជីដូនជីតាដែល​បានពលីកម្មសាច់ស្រស់ឈាម
ស្រស់ដើម្បីដណ្ដើមបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ