ការចរចារសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលអាចចាប់ផ្តើមឡើងវិញ

ការចរចារសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលអាចចាប់ផ្តើមឡើងវិញ  - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry ទទួលបានការបោះជំហានដ៏សែនសំខាន់ក្នុងការជំរុញដំណើរសន្តិភាពនៅ មជ្ឈឹមបូព៌ារ។
(Image: Vietnamplus)

(VOVworld) – ការចរចារសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលភាគច្រើន មានលទ្ធភាពចាប់ផ្តើមឡើងវិញ នាខែ សីហា ខាងមុខ បន្ទាប់ពីខែ Ramadan របស់ជនឥស្លាមត្រូវបានបញ្ចប់ ក្នុងកាលៈទេសៈ រដ្ឋមន្ត្រីការបរទេសអាមេរិក
លោក John Kerry ទទួលបានការបោះជំហានដ៏សែនសំខាន់ក្នុងការជំរុញ
ដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារ។ បន្ទាប់ពីរាល់ជំនួបជាមួយប្រធានាធិបតី
ប៉ាឡេស្ទីន លោក Mahmoud Abbas និងបណ្ដាមន្ត្រីសម្ព័ន្ធភាពអារ៉ាប់ (AL)
នៅរដ្ឋធានី Amman របស់ Jordan រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានសម្តែងនូវការជឿជាក់ចំពោះយថាទស្សស្តាឡើងវិញការចរចារសន្តិភាព
ពោលខាងលើ ហើយសង្កត់ធ្ងន់ថា៖ ការខ្វែងគំនិតរវាងប៉ាឡេស្ទីននិងអ៊ីស្រា
អែលត្រូវបានបង្រួញ។ មន្ត្រីប៉ាឡេស្ទីនម្នាក់បានឲ្យដឹងថា៖ នេះគឺជាលើកដំបូង
ដែលប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ស្តាប់បាន “សញ្ញាសកម្មនិង
លើកទឹកចិត្តពីលោក Kerry”។ ក្នុងពេលនោះ មន្ត្រីម្នាក់នៅ Ramallah បានបញ្ជាក់ថា៖ អ៊ីស្រាអែលបានយល់ព្រមដោះលេងចំនួនអ្នកទោសជាច្រើនតាមសំណើររបស់ថ្នាក់
ដឹកនាំប៉ាឡេស្ទីន ក៏ដូចជា បញ្ឈប់មួយផ្នែកការកសាងទីប្រជុំជននៅ ត្រើយខាងលិច
និងក្នុងតំបន់ Jerusalem៕

ប្រតិកម្មទៅវិញ

ផ្សេងៗ