ការចរចារសន្តិភាពស៊ីរីនឹងផ្អាកដល់ថ្ងៃទី ១៣ មេសា ខាងមុខ
![ការចរចារសន្តិភាពស៊ីរីនឹងផ្អាកដល់ថ្ងៃទី ១៣ មេសា ខាងមុខ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_04_08/dam phan syria se bi day lui.jpg) |
ការចរចារសន្តិភាពស៊ីរីនឹងផ្អាកដល់ថ្ងៃទី ១៣ មេសា ខាងមុខ (Image: VNA) |
(VOVworl) – នាថ្ងៃទី ៧ មេសា បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកនៅស៊ីរី
លោក Staffan de Mitsura បានឲ្យដឹងថា៖ វង់ចរចារជាបន្តស្តីពីសន្តិភាពនៅស៊ីរី
នឹងត្រូវបានចាប់ផ្តើមឡើងវិញនាថ្ងៃទី ១៣ មេសា ខាងមុខនៅទីក្រុង Geneva
ស្វីស បន្ទាប់ពីលោកបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសនានាក្នុងនោះមានស៊ិរី
និងអ៊ីរ៉ង់។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន លោក Mitsura បានអះអាងថា៖
បណ្ដាជំនួបរវាងលោកជាមួយរដ្ឋាភិបាលស៊ីរីនិងប្រទេសផ្សេងៗទៀតក្នុងតំបន់គឺ
មានសារៈសំខាន់ណាស់មុនពេលចាប់ផ្តើមវង់ចរចារខាងមុខនេះ៕