ការចរចារសន្តិភាពអំពីបញ្ហានៅស៊ីរីឈានទៅដំណាក់កាលថ្មីអំពីការរៀបចំរដ្ឋធម្មនុញ្ញថ្មី

(VOVWORLD) - នាថ្ងៃទី ១៨ ឧសភា បណ្ដការចរចារសន្តិភាពស្តីអំពីបញ្ហានៅស៊ីរី ដែល អ.ស.ប. គាំពារ នៅទីក្រុង Geneva ស្វីស បានប្រព្រឹត្តទៅដោយមានរាល់ជំនួបថ្នាក់ជំនាញជាមួយភាគីទាក់ទិននានាដើម្បីពិភាក្សាអំពីការកសាងរដ្ឋធម្មនុញ្ញថ្មី។ 
ការចរចារសន្តិភាពអំពីបញ្ហានៅស៊ីរីឈានទៅដំណាក់កាលថ្មីអំពីការរៀបចំរដ្ឋធម្មនុញ្ញថ្មី  - ảnh 1 ការចរចារសន្តិភាពអំពីបញ្ហានៅស៊ីរីឈានទៅដំណាក់កាលថ្មីអំពីការរៀបចំរដ្ឋធម្មនុញ្ញថ្មី 

(VOVworld) – នាថ្ងៃទី ១៨ ឧសភា បណ្ដការចរចារសន្តិភាពស្តីអំពីបញ្ហានៅស៊ីរី ដែល អ.ស.ប. គាំពារ នៅទីក្រុង Geneva ស្វីស បានប្រព្រឹត្តទៅដោយមានរាល់ជំនួបថ្នាក់ជំនាញជាមួយភាគីទាក់ទិននានាដើម្បីពិភាក្សាអំពីការកសាងរដ្ឋធម្មនុញ្ញថ្មី។ ប៉ុន្តែ គ្មានសញ្ញាណាមួយឡើយដែលសរឃើញថា៖ មានការបោះជំហានជាក់ស្តែងឆ្ពោះទៅកិច្ចព្រមព្រៀងបញ្ចប់ជំលោះដែលអូសបន្លាយអស់ រយៈពេល ៦ ឆ្នាំនៅស៊ីរី ដោយសារ តំណាងនៃភាគីប្រឆាំងបន្តអះអាងថា៖ ភាគីទាក់ទិននានាគប្បីទទួលបានដំណើរអន្តរកាលនយោបាយមួយជាមុនសិន។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន ប្រធានក្រុមចរចាររដ្ឋាភិបាលស៊ីរី លោក Bashar al Ja’afari បានសង្កត់ធ្ងន់ថា៖ បន្ទាប់ពីជំនួបពោលខាងលើ រដ្ឋាភិបាលស៊ីរីនឹងមិនព្រមទទួលនូវការធ្វើអន្តរគមន៍ពីបរទេសចូលក្នុងការរៀបចំរដ្ឋធម្មនុញ្ញថ្មីនោះឡើយព្រមទាំងអះអាងថា៖ រដ្ឋាភិបាលស៊ីរីមិនយល់ព្រមជាមួយការផ្ទេប្រគល់សិទ្ធិអំណាចដែលភាគីប្រឆាំងទាមទាឡើយ។ ភាគីរដ្ឋាភិបាលស៊ីរីក៏បានប្រឆាំងជំទាស់ការផ្តើមគំនិតរបស់បេសកជនពិសេសរបស់ អ.ស.ប. លោក Staffan de Mitsura អំពីការបង្កើតអង្គការពិគ្រោះយោបល់មួយសំដៅជៀសវាងពេលវេលាគ្មានសិទ្ធិអំណាចមុនពេលដែលរដ្ឋធម្មនុញ្ញថ្មីចូលជាធរមាន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ