ការចរចារសន្តិសុខរវាងអ៊ីរ៉ង់និងប៉ាគីស្ថានទទួលបានការបោះជំហាន


ការចរចារសន្តិសុខរវាងអ៊ីរ៉ង់និងប៉ាគីស្ថានទទួលបានការបោះជំហាន - ảnh 1
ការចរចារសន្តិសុខរវាងអ៊ីរ៉ង់និងប៉ាគីស្ថានទទួលបានការបោះជំហាន (VNA)

(VOVworld) – នាថ្ងៃទី​២៦ កក្កដា អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខកំពូលជាតិ​
អ៊ីរ៉ង់ លោក Ali Shamkhani បានឲ្យដឹងថា៖ ការចរចារសន្តិសុខរវាងអ៊ីរ៉ង់និង
ប៉ាគីស្ថានដែលបានប្រព្រឹត្តទៅនៅទីក្រុង Tehran ទទួលបានការបោះជំហានអំពី
របៀបប្រយុទ្ធប្រឆាំងនឹងភេរវកម្មនិងការរីករាលដាលនៃការគំរាមកំហែងរបស់
ភេរវកម្មក្នុងតំបន់។ ក្រៅពីនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការជំរុញកិច្ច
សហប្រតិបត្តិការទ្វេភាគីផងដែរ។ ក្នុងវង់ចរចារជាផ្លូវការលើកទី ២ ជាមួយ
ទីប្រឹក្សាសន្តិសុខជាតិប៉ាគីស្ថាន លោក Nasser Janjua នៅទីក្រុង Tehran លោក
 Shamkhani បានអះអាងនូវគោលជំហររបស់អ៊ីរ៉ង់ដែលចាត់ទុកថា៖ ប្រទេស
ប៉ាគីស្ថានស្ថិរភាពនិងអភិវឌ្ឍន៍មួយគឺជាការធានាសំរាប់សន្តិសុខរបស់ប្រទេស
 សាធារណៈរដ្ឋឥស្លាមនេះ ហើយ Tehran នឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត
សំរាប់ប្រការមួយនេះ។ រីឯ លោក Janjua បានលើកច្បាស់ថា៖ Tehran  និង
 Islamabad គប្បីខំប្រឹងប្រែងលុបចោលរបាំងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ

៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ