ការចរចារអំពី TPP ជំរុញការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញឲ្យបាន ខ្លាំងក្លាថែមទៀត


ការចរចារអំពី TPP ជំរុញការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញឲ្យបាន ខ្លាំងក្លាថែមទៀត - ảnh 1
ការចរចារអំពី TPP ជំរុញការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញឲ្យបាន ខ្លាំងក្លាថែមទៀត (Image:VOV)


(VOVworld) – ឆ្លើយសំណួររបស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមនៅខាង ក្រៅសម័ប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី ២៣ តុលា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក
 Vu Van Ninh បានអះអាងថា៖ ដំណើរការចរចារចូលរួមកិច្ចព្រមព្រៀងដៃគូអន្តរ
ប៉ាស៊ីហ្វិក (TPP) នឹងជំរុញដំណើរការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញរបស់ វៀតណាមឲ្យបានខ្លាំងក្លាថែមទៀត។ នាបច្ចុប្បន្ន វៀតណាមកំពុងដំណើរការចរចារ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ជាពិសេសគឺ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
(FTA) ជាមួយ EU ជប៉ុន និងកិច្ចព្រមព្រៀង TPP។ ការចុះហត្ថលេខាលើបណ្ដា កិច្ចព្រមព្រៀងនេះនឹងបើកចេញឱកាសជាច្រើន ប៉ុន្តែ នឹងបន្កើតការសាកល្បងថ្មី ចំពោះខឿនសេដ្ឋកិច្ចទៀតផង។ ឧបនាយរដ្ឋមន្ត្រី Vu Van Ninh បានចាត់ទុកថា៖

“ក្នុងដំណើរការចរចារ យើងត្រូវខំប្រឹងប្រែងធ្វើយ៉ាងម៉េចដើម្បីធានាផលប្រយោជន៍ របស់អង្គភាពអាជីវកម្មរបស់វៀតណាម។ បន្ទាប់នោះ យើងនឹងបើកចេញឱកាស។ នាបច្ចុប្បន្នវៀតណាមកំពុងចរចារតាមទិសបណ្ដាភាគីពិភាក្សាដោយឈរលើការគោរព ផលប្រយោជន៍គ្នាទៅវិញទៅមក៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ