ការចលនា“ជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម”ទទួលបានលទ្ធផលវិជ្ជមានជាច្រើន

(VOVworld)-នាព្រឹកថ្ងៃទី១១សីហា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទ
 ផ្សព្វផ្សាយអំពីលទ្ធផលនិងដំណោះស្រាយសំខាន់ក្នុងការអនុវត្តចលនា “ជន
វៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម”។​ថ្លែងមតិនៅទីនេះ លោក
ស្រី Truong Thi Ngoc Anh  អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត
 ណាម និងជាអនុប្រធានគណៈកម្មាធិការមជ្ឈឹមបញ្ជាណែនាំចលនា នេះបានអះ
អាងថា ក្រោយរយៈពេល៧ឆ្នាំអនុវត្តចលនាជនវៀតណាមផ្តល់អាទិ ភាពប្រើប្រាស់ទំនិញវៀតណាមមក ឃើញថាសេដ្ឋកិច្ចប្រទេសជាតិមានការរីក ចំរើនយ៉ាងខ្លាំង
ហើយគុណភាពផលិតផលទំនិញវៀតណាមក៏បានលើកកំពស់ ពីមួយថ្ងៃទៅមួយ
ថ្ងៃដែរ។ ការចលនាបានជួយឲ្យអង្គភាពអាជីវកម្មនិងមជ្ឈដ្ឋានអាជី វករពង្រីកប្រៀប
ខ្លាំងរបស់ខ្លួន ដើម្បីឈានទៅគ្របដណ្តប់ទីផ្សារជាតិនិងឆ្ពោះទៅ ទីផ្សារអន្តរជាតិ។
លោកស្រី Truong Thi Ngoc Anh បានចាត់ទុកថា នាពេលខាង មុខ ត្រូវបង្កើនការ
ផ្សព្វផ្សាយដើម្បីលើកកំពស់មនសិការនិងការទទួលខុសត្រូវ របស់ក្រសួងស្ថាប័ន
នានានិងប្រជាជនគ្រប់ជាន់ថ្នាក់ឲ្យយល់ច្បាស់អំពីអត្ថន័យនៃ ចលនានេះ តាមនោះ
 រួមចំណែកចូលក្នុងការស្ថិរភាពខឿនសេដ្ឋកិច្ចជាតិក្នុងសម័យធ្វើសមាហរណកម្ម
អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ