ការជូនអំណោយសំរាប់មុខសញ្ញាគោលនយោបាយនិងជនក្រីក្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំវកអដ្ឋស័ក

ការជូនអំណោយសំរាប់មុខសញ្ញាគោលនយោបាយនិងជនក្រីក្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំវកអដ្ឋស័ក - ảnh 1
ការជូនអំណោយសំរាប់មុខសញ្ញាគោលនយោបាយនិងជនក្រីក្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំវកអដ្ឋស័ក (Image: VOV)


(VOVworld) – នាថ្ងៃទី ២០ មករា មន្ទីពេទ្យបេះដូងក្រុងហាណូយសហការ
ជាមួយបញ្ជាការដ្ឋានយោធាខេត្ត Thanh Hoa បានរៀបចំការពិនិត្យព្យាបាល
ជំងឺឥតគិតថ្លៃនិងជូនអំណោយសំរាប់មុខសញ្ញាគោលនយោបាយអ្នកមាន
គុណូ បការៈចំនួន ៣០០ នាក់នៅឃុំ Dong Tien ឃុំ Dinh Tan ខេត្ត Thanh
Hoa។ នេះ គឺជាសកម្មភាពជាក់ស្តែងសំដៅតបស្នងសងគុណគ្រួសារយុទ្ធ
ជនពលីយុទ្ធជនពិការគ្រួសារមានគុណូបការៈជាមួយបដិវត្តន៍ព្រមទាំងវីរៈ
មាតាវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ នាថ្ងៃដដែល
សមាគមអ្នកកាសែតវៀតណ សហការជាមួយសម្ព័ន្ធក្រុមហ៊ុន VINGROUP
បានរៀបចំការសាកសួរសុខទុកនិងជូនអំណោយដល់ ៥០០ គ្រួសារក្រីក្រ
ជនពិការនិងជនជាតិភាគតិចនៅស្រុក Ham Thuan Bac និងស្រុក Bac Binh
 ខេត្ត Binh Thuan (ភាគកណ្ដាល វៀតណាម) ក្នុងឱកាសបុណ្យតេតឆ្នាំវក
អដ្ឋស័ក ២០១៦។ ក៏ក្នុងឱកាសនេះដែរ គណៈកម្មាធិការរណសិរ្សមាតុភូមិ
ខ័ណ្ឌ Hai Chau ទីក្រុង Da Nang ភាគ កណ្ដាលវៀតណាម បានរៀបចំពិធី
ប្រគល់ជូនអំណោយសំរាប់គ្រួសារក្រីក្រចំនួន ៥០០គ្រួ​សារក្នុងតំបន់។
សំដៅជួយឧបត្ថម្ភកម្មករពកលរដែលមានស្ថានភាពលំបាកទទួលឆ្នាំថ្មីឆ្នាំ
វកអដ្ឋស័ក ២០១៦ ចាប់ពីថ្ងៃទី ១៥ ដល់ទី​២៥ មករា សហជីពបណ្ដាមជ្ឈ
មណ្ឌលឧស្សាហកម្មទីក្រុង Da Nang បានប្រគល់ជូនអំណោយសំរាប់កម្មករ
ចំនួន ១១៦០ នាក់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ