ការជួបប្រាស្រ័យកីឡារំលឹកខួបលើកទី៥១ទិវាបង្កើតអាស៊ាន

(VOVWORLD) - នាយប់ថ្ងៃទី២១ ខែសីហា នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា បានប្រព្រឹត្ត ទៅការជួបប្រាស្រ័យកីឡាប៉ូលីងអាស៊ាន ក្នុងឱកាសរំលឹកខួបលើកទី៥១ទិវា បង្កើតអាស៊ាន។
ការជួបប្រាស្រ័យកីឡារំលឹកខួបលើកទី៥១ទិវាបង្កើតអាស៊ាន - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ កម្ពុជាលោក Vu Quang Minh

  ព្រឹត្តិការណ៍នេះមានការចូលរួមរបស់កីឡាករប្រមាណ១០០រូប មកពីស្ថានទូតប្រទេសអាស៊ាននានាប្រចាំទីក្រុងភ្នំពេញ និងតំណាងក្រសួងការ បរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ កម្ពុជាលោក Vu Quang Minh បានឲ្យដឹងថា៖

“នេះជាសកម្មភាពមានអត្ថន័យដើម្បីរំលឹកខួបទិវាបង្កើតអាស៊ាន និងរំលឹក ខួបលើកទី២០ទិវាបញ្ចូលកម្ពុជា ជាសមាជិកជាសផ្លូវការរបស់អាស៊ាននាឆ្នាំ១៩៩៨។ សកម្មភាពកីឡាសហគមន៍នេះមានអត្ថន័យសំខាន់ដោយនាំមក នូវឱកាសជួបប្រាស្រ័យគ្នានិងកសាងស្មារតីសាមគ្គីភាពអាស៊ាន ដែលធ្វើឲ្យយើង មានអារម្មណ៍ថា កំពុងរស់នៅក្នុងមហាគ្រួសារអាស៊ាន”។

កម្មវិធីនេះក៏ជាឱកាសដើម្បីកម្មាភិបាលការទូតអាស៊ានជួបប្រាស្រ័យគ្នា ផ្លាស់ប្ដូរបទពិសោធន៍ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក តាមនោះរួមគ្នា កសាងអាស៊ានក្លាយទៅជាសហគមន៍មួយដោយសាមគ្គីភាព វឌ្ឍនភាពនិង រឹងមាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ