ការជួបប្រាស្រ័យចែករំលែកបទពិសោធន៍គ្រប់គ្រងនិងតភ្ជាប់ពាណិកជ្ជកម្ម រុស្ស៊ីនិងជប៉ុនជ

រុស្ស៊ីនិងជប៉ុនទើបនឹងបានឯកភាពខំប្រឹងប្រែងថែមទៀតដើម្បីឈានទៅដោះស្រាយ ជំលោះនៅដំបន់កោះរួមមានកោះចំនួន៤ដែលជប៉ុនហៅថា ដំបន់ ដែនដី ភាគខាង ជើងនិងរុស្ស៊ីហៅថាប្រជុំកោះ Kuril ខាងត្បូងក្រោយពេលប្រធានាធិបតី ជាប់ ឆ្នោត
របស់រុស្ស៊ី Vladimir Putin ទទួលដំណែងនាថ្ងៃទី៧ឧសភាខាងមុខ។ បណ្ដា មន្ត្រី
ជប៉ុនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ Koichiro Gemba និង សម
ភាគីរុស្ស៊ី Sergei Lavrov ទទួលបានការព្រមព្រៀងខាងលើក្នុងកិច្ចចរចារ ទ្វេភាគីនៅខាងក្រៅសន្និសីទ រដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រទេសឧស្សាហកម្មអភិ
វឌ្ឍន៍(G8) ដែលកំពុងប្រព្រឹត្តទៅវ៉ាស៊ីនតោន អាមេរិក។ តាមមជ្ឈដ្ឋានមន្ត្រីជប៉ុនថា នាយករដ្ឋមន្ត្រីជប៉ុន Yoshihiko Noda និងសមភាគីរុស្ស៊ី Vladimir Putin អាចដំណើ
ការចរចារ ទ្វេភាគីក្នុងរយៈពេលចូលរួមសន្និសីទកំពូលក្រុម G8 ដែលគ្រោងនឹងប្រព្រឹត្ត
ទៅនៅជំរុំ David មណ្ដលលំហែកាយរបស់ប្រធានាធីបតីអាមេរិក នាពាក់កណ្ដាល ខែ ឧសភាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ