ការជួបប្រាស្រ័យមិត្តភាពវៀតណាម-កម្ពុជា

ការជួបប្រាស្រ័យមិត្តភាពវៀតណាម-កម្ពុជា - ảnh 1
ទិដ្ឋភាពនៃពិធី

(VOVworld)-នាព្រឹកថ្ងៃទី២៩ធ្នូ កម្មវិធីជួបប្រាស្រ័យពិសេស “បណ្តាខេត្តជាប់ព្រំ
 ដែនពោរពេញទៅដោយមនោសញ្ចេតនាកក់ក្តៅ”រវាងវៀតណាមនិងកម្ពុជាបាន
រៀបចំឡើងនៅខេត្ត Tay Ninh។​នៅក្នុងពិធីនេះបានប្រព្រឹត្តទៅសកម្មភាពជាច្រើន
 ដូចជា ជំនួបពិភាគ្សាស្តីពី “ឯកភាពកិច្ចព្រមព្រៀងរួមសហការការពារព្រំដែន
តស៊ូប្រឆាំង ឧក្រិដ្ឋកម្ម” បើកឲ្យដំណើរការ “គ្លីនិកវេជ្ជសាស្រ្តយោធាមិត្តភាព”នៅ
ស្រុក Chau Thanh ខេត្ត Tay Ninh និងព្យាបាល ផ្តល់ឆ្នាំសង្កូវឥតគិតថ្លៃចំពោះប្រ
ជាជនជាប់ ព្រំដែន។​ក្នុងឱកាសនេះដែរ ប៉ុស្តិ៍ការពារព្រំដែន Phuoc Tan នៅខេត្ត
Tay Ninh វៀតណាម បានរួមជាមួយកងពូលតូចប៉ូលិសការពារព្រំដែនលេខ ៦១១
 របស់ កម្ពុជា បានរួមគ្នាយាមល្បាតបង្គោលព្រំដែនពីលេខ១៥០ទៅដល់បង្គោល
លេខ ១៥១ សម្រាប់ត្រួតពិនិត្យស្ថានភាពនិងឯកភាពលើវិធានការគ្រប់គ្រងនិង
ការពារ។

        នៅក្នុងសាលប្រជុំរបស់គណៈកម្មាធិការបក្សខេត្ត Tay Ninh បញ្ជាការដ្ឋាន
កងទ័ពការពារព្រំដែននិងគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានរួមសហការ
 រៀបចំកម្មវិធីជួបប្រាស្រ័យពិសេសនាយប់ថ្ងៃទី២៩ធ្នូ។ នៅក្នុងពិធីនេះ តំណាងនៃ​
ប្រទេសទាំងពីរបានសម្តែងសិល្បៈពិសេសរបស់ប្រទេសនីមួយៗព្រមទាំងចែក
រំ​លែកនូវលទ្ធផលសហប្រតិបត្តិការទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ