ការជួបប្រាស្រ័យវប្បធម៌រជាមួយក្រុមស្ម័គ្រចិត្តPosco Beyond-កូរ៉េខាងត្បូង

(VOVworld)-នាយប់ថ្ងៃទី១០មករា នៅទីក្រុង Vung Tau សម្ព័ន្ធសមាគមបណ្តា
អង្គការមិត្តភាពខេត្ត Ba Ria – Vung Tau បានរួមជាមួយសម្ព័ន្ធយុវជន ខេត្ត អង្គការ
Habitat វៀតណាមនិងក្រុមហ៊ុន Posco វៀតណាមរៀបចំរាត្រីជួប ប្រាស្រ័យវប្បធម៌
រវាងយុវជន Ba Ria-Vung Tau ជាមួយក្រុមស្ម័គ្រចិត្ត Posco Beyond -កូរ៉េខាងត្បូង។ នេះជាសកម្មភាពស្ថិតក្នុងកម្មវិធីសកម្មភាពស្ម័គ្រចិត្ត របស់ក្រុមស្ម័គ្រចិត្ត Posco
Beyond -កូរ៉េខាងត្បូង ដែលចូលរួមការកសាងផ្ទះស្នាក់​នៅសម្រាប់ជនក្រីក្រនៅ
ខេត្ត​Ba Ria – Vung Tau ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១៦មករាឆ្នាំ២០១៦។ ការជួបប្រា
ស្រ័យវប្បធម៌នេះជាឱកាសដើម្បីយុវជននៃ ប្រទេសទាំងពីរវៀតណាមនិងកូរ៉េខាង
ត្បូងស្វែងយល់យ៉ាងជ្រាលជ្រៅថែមទៀត អំពីទឹកដី វប្បធម៌និងមនុស្សនៃប្រទេស
នីមួយៗផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ