ការជួបប្រាស្រ័យសិល្បៈ “និទាឃៈរដូវសំរាប់អូន”

ការជួបប្រាស្រ័យសិល្បៈ “និទាឃៈរដូវសំរាប់អូន” - ảnh 1
ការជួបប្រាស្រ័យសិល្បៈ “និទាឃៈរដូវសំរាប់អូន” (VOV)

        Vovworld-ការជួបប្រាស្រ័យសិល្បៈ “និទាឃៈរដូវសំរាប់អូន” បានប្រព្រឹត្ត
ទៅ​នាយប់ថ្ងៃទី១១មករានៅទីក្រុងហាណូយ សំដៅរំលឹកគុណអ្នកធ្វើហិរញ្ញប្ប
ទាន​បាន​មានការរួមវិភាគទានសកម្មសំរាប់មូលនិធិគាំពារកុមារវៀតណាម។
នៅកម្មវិធី មូលនិធិគាំពារកុមារវៀតណាមបានទទួលចំនួនប្រាក់ប្រមាណ១៥មឺន
លានដុង​របស់អង្គការបុគ្គលជិត៥០។ លោកស្រី Pham Thi Hai Chuyen រដ្ឋមន្ត្រី
ក្រសួង​ការងារ​យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានសង្កត់ធ្ងន់ថា៖

        “កុមារវៀតណាមកាន់តែបានថែទាំល្អជាងពីមួយថ្ងៃទៅមួយថ្ងៃ។​ ប៉ុន្តែនៅ​
មាន​កុមារមួយចំនួនមានស្ថានភាពលំបាកពិសេស កុមារក្រីក្រ កុមារពិការ កុមារ​នៅដំបន់ព្រៃភ្នំត្រូវមានការខ្វះខាត។ កម្មវិធីសំដៅលើកកំពស់ការយល់ដឹងរបស់​
សង្គម​ទាំងមូលចំពោះការងារអប់រំថែទាំនិងគាំពារកុមារ កម្មវិធីក៏លើកដម្កើងទឹក​ចិត្តមាសបានយកអស់ពីកំលាំងកាយចិត្តដើម្បីកុមារផងដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ