ការជួបមុខអ្នកយកព័ត៌មានសមរភូមិក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក ទី៤០នៃទិវាឯកភាពប្រទេសជាតិ

ការជួបមុខអ្នកយកព័ត៌មានសមរភូមិក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក ទី៤០នៃទិវាឯកភាពប្រទេសជាតិ - ảnh 1

(VOVworld) - ការតាំងពិព័រណ៍ដោយប្រធានបទ “អ្នកយកព័ត៌មានសមរភូមិ” និង
ជំនួប សំណេះសំណាលជាមួយបណ្ដាអ្នកយកព័ត៌មានរូបភាពដែលធ្លាប់ពុះពារនៅ
សមរភូមិបង្ហូរឈាមជាច្រើន នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយរបស់វៀតណាម
ចាប់ពីថ្ងៃទី ១៤ មេសា ដល់ទី១០ ឧសភា។បណ្ដារូបថតដែលបានដាក់តាំងបង្ហាញ
នៅពិព័រណ៍ នេះ ឆ្លុះបញ្ចាំងពីភាពសាហាវនៃការប្រយុទ្ធ ព្រមទាំងបង្ហាញពីស្មារតី
ក្លាហាន មោះមុតរបស់កងទ័ពលោកអ៊ុំហូ ក្នុងការតស៊ូដ៏យូរអង្វែង និងការស្រុះ
ចិត្តគំនិតរបស់ កងទ័ពនិងប្រជាជនវៀតណាមដែលនាំមកនូវជ័យជំនះដ៏ភ្លឺស្វាង
របស់ប្រជាជាតិក្នុង ប្រវត្តិសាស្ត្រកសាងនិងការពារប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ