ការជួបសន្ទនាយុទ្ធសាស្ត្រការពារប្រទេសវៀតណាម-ឥណ្ឌាលើកទី ៧

(VOVworld) – នាថ្ងៃទី ២៦ កញ្ញា នៅរដ្ឋធានី New Dehli (ឥណ្ឌា) ការជួបសន្ទនា យុទ្ធសាស្ត្រការពារប្រទេសវៀតណាម-ឥណ្ឌាលើកទី ៧ បានប្រារព្ធឡើង។ គណៈប្រតិភូរនៃក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រី
ការពារប្រទេស ឧត្តមសេណីយ៍ត្រី Nguyen Chi Vinh បានចូលរួមការជួបសន្ទនា
នេះ។ ភាគីម្ចាសផ្ទះឥណ្ឌាដឹកនាំដោយអនុរដ្ឋមន្ត្រីការពារប្រទេស Shashi Kant
Shamar។ ក្នុងការជួបសន្ទនា ភាគីទាំង ២ បានផ្លាស់ប្តូរ អំពីស្ថានភាពសន្តិសុខ
អន្តរជាតិនិងតំបន់និងទំនាក់ទំនងការពារប្រទេសទ្វេភាគី។ ទន្ទឹមនឹងនោះ ភាគី
ទាំង ២ បានឯកភាពថា៖ ក្នុងរយៈពេលខាងមុខ នឹងបង្កើនកិច្ចសហប្រតិបត្តិការ
រវាងក្រសួងការពារប្រទេសនៃប្រទេសទាំង ២ ក្នុងក្របខ័ណ្ឌ ទំនាក់ទំនងដៃគូរ
យុទ្ធសាស្ត្រវៀតណាម-ឥណ្ឌា។ នារសៀលថ្ងៃដ៏ដែល រដ្ឋមន្ត្រីការពារប្រទេស
ឥណ្ឌា AK. Antony និងអ្នកពិគ្រោះយោបល់សន្តិសុខឥណ្ឌា Shivshankar Menon បានទទួលជួបសន្ទនាជាមួយ ឧត្តមសេណីយ៍ត្រី Nguyen Chi Vinh៕

ការជួបសន្ទនាយុទ្ធសាស្ត្រការពារប្រទេសវៀតណាម-ឥណ្ឌាលើកទី ៧ - ảnh 1
ការជួបសន្ទនា យុទ្ធសាស្ត្រការពារប្រទេសវៀតណាម-ឥណ្ឌាលើកទី ៧ បានប្រារព្ធឡើង។
(Image: Vietnamplus)


ប្រតិកម្មទៅវិញ

ផ្សេងៗ