ការជួយឧបត្ថម្ភភូមិនិងតំបន់ជួបការលំបាកក្នុងការកសាងជនបទថ្មីដែលតភ្ជាប់កាតកាត់បន្ថយភាពក្រីក្រដោយចីរភាព

(VOVWORLD) -នាថ្ងៃទី២៧ខែកក្កដា នៅខេត្ត Dien Bien ប្រទេសវៀតណាម ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Dien Bien បានរៀបចំសន្និសីទស្តីពីការកសាងជនបទថ្មីថ្នាក់ភូមិជួបការលំបាកដែលតភ្ជាប់ជាមួយការកាត់បន្ថយភាពក្រីក្រដោយចីរភាព។
ការជួយឧបត្ថម្ភភូមិនិងតំបន់ជួបការលំបាកក្នុងការកសាងជនបទថ្មីដែលតភ្ជាប់កាតកាត់បន្ថយភាពក្រីក្រដោយចីរភាព - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអះអាងថា នេះគឺជាឱកាសដើម្បីវាយតម្លៃលើសភាពការណ៍ កសាង ជនបទថ្មី និងស្វែងរកដំណោះស្រាយ ជួយឧបត្ថម្ភដល់ភូមិជួបការលំបាក់ ពិសេស ដើម្បីពន្លឿនដំណើរការកសាងជនបទថ្មី។ លោក  Vuong Dinh Hue ក៏បានក្រើន រំលឹកថា មូលដ្ឋាននានាគប្បីផ្តោតសំខាន់លើការពង្រីកតួនាទី របស់សហគមន៍ ប្រជាជនក្នុងការកសាងជនបទថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ