ការជំរុញបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងអាមេរិក

(VOVWORLD) -នាថ្ងៃទី ២៨ ខែឧសភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម លោក Pham Binh Minh បានទទួលជួបជាមួយ ព្រឹទ្ធសមាជិក លោក Cory Gardner ប្រធានអនុគណៈកម្មការអាស៊ីបូព៌ា-ប៉ាស៊ីហ្វិក និង គោល នយោបាយសន្តិសុខបណ្តាញអ៉ីធឺណែតអន្តរជាតិនៃគណៈកម្មការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ការជំរុញបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងអាមេរិក - ảnh 1 ការជំរុញបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងអាមេរិក

ក្នុងជំនួបនេះ លោក Pham Binh Minh បានស្នើព្រឹទ្ធសភាអាមេរិក ជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់បន្ថែមទៀត និង បន្តសហការគ្នា យ៉ាងជិតស្និទដើម្បីពង្រឹងនិងពង្រីកតួនាទីស្នូលនិងកម្លាំងចលករនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងទ្វេភាគី ព្រមទាំង បន្តសហការយ៉ាងសកម្ម និងមានប្រសិទ្ធភាពជាមួយវៀតណាមក្នុង ការជំនះពុះពារនូវផលវិបាកពីសង្គ្រាម។ ម្យ៉ាងទៀត  លោក Pham Binh Minh ក៏បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់យន្តការ ក្នុងតំបន់ ដោយផ្តោតសំខាន់លើការពង្រឹងតួនាទីស្នូល និងថែរក្សាសាមគ្គី ភាពក្នុងអាស៊ាន និងការជម្រុញទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្ររវាងអាស៊ាន និង អាម៉េរិក ប្រកបដោយភាពរឹងមាំនិងប្រសិទ្ធភាពផង ដែរ។

រីឯខ្លួនវិញ លោក Cory Gardner បានឲ្យដឹងថា ក្នុងឋានៈរបស់ខ្លួន លោកនឹង ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មនិងសន្តិសុខ ក៏ដូចជា ចែករំលែកបទពិសោធន៍ខាងនីតិប្បញ្ញត្តិ ជាមួយវៀតណាមដើម្បីរួមចំណែកក្នុងការជម្រុញទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិកនាពេលខាងមុខ។ លើសពីនេះទៅទៀត លោក Cory Gardner បានអះអាងនឹងបន្តលើកស្ទួយនូវគំនិតផ្តួចផ្តើម សំដៅពង្រឹង ទំនាក់ទំនងរវាងអាមេរិកនិងអាស៊ាន ព្រមទាំង ស្នើឱ្យភាគីទាំងពីរបន្ត សហការគ្នាដោះស្រាយបញ្ហានានាក្នុងតំបន់និងអន្តរជាតិក្នុងនោះមានការ រក្សា សន្តិភាព សន្តិសុខ សុវត្ថិភាព ធ្វើនាវាចរណ៍ អាកាសចរណ៍ដដោយសេរីភាព និង គោរពច្បាប់អន្តរជាតិនៅសមុទ្រខាងកើត។

ក្នុងថ្ងៃដដែលនេះ លោក Cory Gardner បានជួបពិភាក្សាជាមួយ អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty។ ក្នុងជំនួបនេះ ភាគីទាំងពីរ ផ្លាស់ប្តូរគ្នាទៅវិញទៅមកអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជា ចែករំលែកព័ត៌មាន ស្តីពីការបណ្តុះ បណ្តាល ហ្វឹកហ្វឺន សម្រាប់កងកម្លាំងសង្គ្រោះ មហន្តរាយ  និង ប៉ូលិសសមុទ្រវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ