ការដង្ហែក្បួនទាមទាបិទទ្វាមូលដ្ឋានយោធារបស់អាមេរិកនៅខេត្ត Okinawa របស់ជប៉ុន


ការដង្ហែក្បួនទាមទាបិទទ្វាមូលដ្ឋានយោធារបស់អាមេរិកនៅខេត្ត Okinawa របស់ជប៉ុន - ảnh 1
ការដង្ហែក្បួនទាមទាបិទទ្វាមូលដ្ឋានយោធារបស់អាមេរិកប្រចាំននៅខេត្ត Okinawa របស់ជប៉ុន (Image: VNA)


(VOVworld) – នាថ្ងៃទី ១៧ ឧសភា មនុស្សចំនួន ៣៥ ពាន់នាក់ក្នុងទូទាំងប្រទេស ជប៉ុនបានដំណើការដើរដង្ហែរក្បួននៅទីក្រុង Naha ខេត្ត Okinawa (ភាគខាងត្បូង
ជប៉ុន) ដើម្បីដាស់តឿនរដ្ឋាភិបាលនៃប្រទេសនេះលុបចោលផែនការកសាងមូល
ដ្ឋានយោធាថ្មីមួយសំរាប់ទាហានអាមេរិកនៅទីក្រុង Henoko ព្រមទាំង ទាមទាឲ្យ
បិទទ្វាមូលដ្ឋានជើងអាកាស Futenma របស់អាមេរិកនៅទីក្រុង Ginowan ចំណុះខេត្ត
ពោលខាងលើភ្លាមមួយរំពិច។ ការដើរដង្ហែក្បួនសន្តិភាពនេះបានប្រព្រឹត្តទៅក្រោយ
រយៈពេល ២ ថ្ងៃនៃការដង្ហេក្បួននៅ Henoko និង Ginowan មក។ បាតុករគ្រប់រូបបាន
អនុម័តលើសេចក្តីសម្រេចចិត្តមួយដែលទាមទាឲ្យរដ្ឋាភិបាលជប៉ុននិងអាមេរិក
បញ្ចប់ផែនការដូរមូលដ្ឋានយោធា Futenma ទៅទីក្រុង Henoko នៅខេត្ត Okinawa។
ប៉ុន្តែ រដ្ឋាភិបាលជប៉ុននិងអាមេរិកមិនយកចិត្តទុកដាក់ដល់ បំណងប្រាថ្នារបស់
ប្រជាពលរដ្ឋ Okinawa ស្តីអំពីបញ្ហានេះឡើយ។ ក្នុងពេលនោះ ការពន្លឿន កសាងមូលដ្ឋានយោធាថ្មីជំនួសមូលដ្ឋានយោធា Futenma នៅទីក្រុង Henoko
បានធ្វើ ឲ្យអន្តរាយដល់ប្រព័ន្ធប្រជាធិបតេយ្យរបស់ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ