ការដង្ហែក្បួនប្រឆាំងជំទាស់ Brexit ដោយទ្រង់ទ្រាយធំប្រព្រឹត្តទៅនៅទីក្រុងឡុង

(VOVWORLD) - នាថ្ងៃទី ៩ កញ្ញា ប្រជាពលរដ្ឋរាប់ពាន់នាក់បានរៀបចំការដង្ហែក្បួន នៅមជ្ឈមណ្ឌលទីក្រុងឡុងសំដៅអំពាវនាវឲ្យរដ្ឋាភិបាលអង់គ្លេស «ពិចារណា ឡើងវិញនិងលុបចោល Brexit»។ 
ការដង្ហែក្បួនប្រឆាំងជំទាស់ Brexit ដោយទ្រង់ទ្រាយធំប្រព្រឹត្តទៅនៅទីក្រុងឡុង  - ảnh 1 ការដង្ហែក្បួនប្រឆាំងជំទាស់ Brexit ដោយទ្រង់ទ្រាយធំប្រព្រឹត្តទៅនៅទីក្រុងឡុង 

(VOVworld) – នាថ្ងៃទី ៩ កញ្ញា ប្រជាពលរដ្ឋរាប់ពាន់នាក់បានរៀបចំការដង្ហែក្បួន នៅមជ្ឈមណ្ឌលទីក្រុងឡុងសំដៅអំពាវនាវឲ្យរដ្ឋាភិបាលអង់គ្លេស «ពិចារណា ឡើងវិញនិងលុបចោល Brexit»។ ព្រឹត្តតិការណ៍នេះប្រព្រឹត្តទៅ ២ ថ្ងៃមុនពេល ដែលសភាជាន់ទាបអង់គ្លេសដំណើរការបោះឆ្នោតអនុម័តលើ «គំរោងច្បាប់លុប ចោល» ចាកចេញពីសហភាពអឺរ៉ុប  (EU) នាថ្ងៃទី ១១ កញ្ញា។ គំរោងច្បាប់គឺជា បញ្ហាស្នូលក្នុងផែនការរបស់រដ្ឋាភិបាលអង់គ្លេសសំដៅនាំក្រុងឡុងចេញពី EU នាឆ្នាំ ២០១៩ ខាងមុខ ហើយបង្កើតយន្តការសំរាប់ការបញ្ចប់រាល់អំណាចច្បាប់ របស់ EU ចំពោះអង់គ្លេសបន្ទាប់ពី Brexit។ គំរោងច្បាប់នឹងបញ្ចប់ជាផ្លូវការឋានៈ ជាសមាជិក EU ពេញលេញរបស់អង់គ្លេសទាំងស្រុងព្រមទាំងនាំច្បាប់ទាំង ១២ ពាន់របស់ EU ចេញពីបណ្ដាក្រមច្បាប់របស់អង់គ្លេសផងដែរ។ រដ្ឋាភិបាលនៃ នាយករដ្ឋមន្ត្រីអង់គ្លេសត្រូវបានសង្ឃឹមនឹងដណ្តើមបានជ័យជំនះក្នុងការបោះ ឆ្នោតលើកនេះ ប៉ុន្តែ អាចប្រឈមមុខនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងពីបណ្ដា សមាជិកដែលគាំទ្រអឺរ៉ុបក្នុងគណបក្សអភិរក្ស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ