ការដើរដង្ហែក្បួនសំដៅថ្កោលទោសការសម្លាប់អ្នកកាសែតនៅប៉ាគីស្ថាន

ការដើរដង្ហែក្បួនសំដៅថ្កោលទោសការសម្លាប់អ្នកកាសែតនៅប៉ាគីស្ថាន - ảnh 1
អ្នកយកព័ត៌មានត្រូវស្លាប់នៅប៉ាគីស្ថាន
 (រូបថតៈ Internet)

(TTX)-នាថ្ងៃទី២តុលា អ្នកកាសែតមួយចំនួននៅទូទាំងប្រទេសប៉ាគីស្ថាន បានដើរ
ដង្ហែក្បួនសំដៅថ្កោលទោសចំបោះរឿងសម្លាប់អ្នកយកព័ត៌មានទូរទស្សន៌ ១រូបនៅ
Baluchistan ជាខេត្តជាប់ជាមួយអ៊ីរ៉ង់។ អ្នកយកព័ត៌មាននេះ ធ្វើការឲ្យ កាណាល់
ទូរទស្សន៌ឯកជន ARY ដែលត្រូវជនបិទមុខមួយក្រុមបាញ់សម្លាប់នា ថ្ងៃទី១តុលា
ឆ្នាំ២០១២នេះ។ ប្រធានក្លឹបសាព័ត៌មានជាតិ លោក Farooq Faisal ឲ្យដឹងថា អ្នកកា
សែតដើរជាក្បួន សំដៅប្រឆំាងជំទាស់លក្ខណៈចុះអនុវត្តការងាដ៏​ពិបាកនៅខេត្ត
Baluchistan និងតំបន់ពាយ័ព្យរបស់ប៉ាគីស្ថាន ជាទីកន្លែងមាន ជនឧទ្ទាមប្រមូលផ្តុំ
ច្រើនកុះករ។ លោកក៏បានចោទប្រកាន់ រដ្ឋាភិបាលមជ្ឈឹម ខ្វះវិធានការខ្លាំង
ចំពោះសភាពការណ៌ដែលបណ្តាក្រុមប្រដាប់អាវុធគំរាមកំហែងមជ្ឈដ្ឋានអ្នកសាព័ត៌
មានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ