ការដែលចិនធ្វើសមយុទ្ធនៅតំបន់ប្រជុំកោះ Hoang Sa បានរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះនេះ

(VOVWORLD) - វៀតណាមសំណូមពរឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa ព្រមទាំងលុបចោលសមយុទ្ធនេះហើយមិនបង្ក ឡើងម្ដងទៀតការរំលោភបំពានដដែលនោះឡើយ។
ការដែលចិនធ្វើសមយុទ្ធនៅតំបន់ប្រជុំកោះ Hoang Sa បានរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះនេះ - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang។

នាថ្ងៃទី២៦ សីហា ឆ្លើយសំណួរស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះ ការដែលចិនបានធ្វើសមយុទ្ធនៅតំបន់សមុទ្រប៉ែកឦសានប្រជុំកោះ Hoang Sa របស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ ការដែលចិនបានធ្វើសម យុទ្ធជាបន្តបន្ទាប់នៅតំបន់ប្រជុំកោះ Hoang Sa បានរំលោភបំពានទៅលើ អធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះនេះ ដើរផ្ទុយទៅនឹងស្មារតីនៃ សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងបង្កឡើងភាពស្មុគស្មាញ អវិជ្ជមានចំពោះដំណើរការចរចា រវាងចិននិងអាស៊ានស្ដីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ក៏ដូចជាការរក្សាបរិយាកាសសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិ ការនៅសមុទ្រខាងកើតផងដែរ។

វៀតណាមសំណូមពរឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa ព្រមទាំងលុបចោលសមយុទ្ធនេះហើយមិនបង្ក ឡើងម្ដងទៀតការរំលោភបំពានដដែលនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ