ការដំឡើងពន្ធថ្មីរបស់អាមេរិកនឹងចូលជាធរមានចាប់ពីថ្ងៃទី ៦ កក្កដា ខាងមុខ

(VOVWORLD) -សភាតំណាងពាណិជ្ជកម្មរបស់អាមេរិក (USTR) នាថ្ងៃទី ១៥ មិថុនា បានឲ្យដឹងថា៖ ការដំឡើងពន្ធថ្មី 25% ចំពោះទំនិញរបស់ចិនដែលមានតម្លៃ 34 ពាន់លានដុល្លារអាមេរិក នឹងចាប់ផ្ដើមចូលរជាធរមានចាប់ពីថ្ងៃទី ៦ កក្កដាហើយអាមេរិកនឹងបន្តដំឡើងពន្ធចំពោះបញ្ជីរាយនាមទំនិញថ្មីទាំង 284 មុខ។
ការដំឡើងពន្ធថ្មីរបស់អាមេរិកនឹងចូលជាធរមានចាប់ពីថ្ងៃទី ៦ កក្កដា ខាងមុខ - ảnh 1កុំព្យូទ័រយួរដៃដែលផលិតនៅប្រទេសចិនត្រូវបានលក់នៅហាងមួយនៅញូវយ៉កអាមេរិកនាខែមីនា 

សេចក្ដីប្រកាសរបស់ USTR បានលើកច្បាស់ថា៖ អាមេរិកនឹងដំឡើងពន្ធក្នុង ២ ដំណាក់កាល ក្នុងនោះលើកទីដំបូងនឹងដំឡើងពន្ធចំពោះបញ្ជីរាយនាមទំនិញទាំង 818មុខ ដោយមានតម្លៃ 34 ពាន់លានដុល្លារអាមរិក លើកទី ២ នឹងដំឡើងពន្ធចំពោះបញ្ជីរាយនាមទំនិញទាំង 284 មុខ ផ្សេងៗទៀត ដែលទទួលផលប្រយោជន៍ពីគោលនយោបាយឧស្សាហកម្មរបស់ចិន។ បញ្ជីរាយនាមមុខទំនិញដែលត្រូវដំឡើងពន្ធលើកនេះ រួមមានផលិតផលបច្ចេកវិទ្យាខ្ពស់ ប៉ុន្តែគ្មានទំនិញដែលអតិថិជនអាមេរិកពេញនិយមដូចជាទូរទស្សន៍ ទូរសព្ទដៃឡើយ។

មុននេះ នាថ្ងៃដដែល ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសដំឡើងពន្ធ 25 % ចំពោះទំនិញរបស់ចិនដែលមានតម្លៃសរុប 50 ពាន់លានដុល្លារអាមេរិក ដោយចោទប្រកាន់ថាប៉េកាំង បានរំលោភបំពានលើ កម្មសិទ្ធិបញ្ញា។

រីឯខ្លួនវិញ ចិនបានប្រកាសបញ្ជីរាយនាមទំនិញនាំចូលពីអាមេរិកដែលត្រូវដំឡើងពន្ធបំពេញបន្ថែម។ នេះគឺជាកាយវិការតបតវិញបន្ទាប់ពីអាមេរិកប្រកាសដំឡើងពន្ធបំពេញបន្ថែមចំពោះទំនិញដែលនាំចូលពីចិន។

សូមបញ្ជាក់ដែថា៖ ដោយទទួលបានការអនុម័តពីរដ្ឋាភិបាលចិននោះ គណកម្មាធិការពន្ធដារចិនបានសម្រេចចិត្តដំឡើងពន្ធបំពេញបន្ថែម  25% ចំពោះទំនិញទាំង 659 មុខរបស់អាមេរិក ដោយមានតម្លៃសរុប 50ពាន់លានដុល្លារអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ