ករណីបុករថយន្តនៅមហាវិថី Champs Elysees៖ចាប់ខ្លួនសមាជិក៤នាក់ក្នុង គ្រួសាររបស់ជនសង្ស័យ

(VOVWORLD) - ប៉ូលីសបារាំងបានចាប់ខ្លួនមនុស្សចំនួន៤នាក់ ដែលជាសាច់ញ្ញាតិ របស់ជនអ៊ីស្លាមជ្រុលនិយមដែលបើករថយន្តបុកទៅរថយន្តប៉ូលីសនៅមហាវិថី Champs Elysees នៅរដ្ឋធានីប៉ារីសកាលពីថ្ងៃទី១៩ មិថុនា។
ករណីបុករថយន្តនៅមហាវិថី Champs Elysees៖ចាប់ខ្លួនសមាជិក៤នាក់ក្នុង គ្រួសាររបស់ជនសង្ស័យ - ảnh 1 ប៉ូលីសត្រូវបានដាក់ពង្រាយនៅមហាវិថី Champs Elysees ក្រោយពីករណីបុករថយន្ត (រូបថត៖EPA/TTXVN)

តាមប្រភពព័ត៌មាន ពីតុលាការថា មនុស្សចំនួន៤នាក់រួមមានឪពុក អតីតភរិយា បងប្រុសនិងបងថ្លៃ ស្រីរបស់មុខសញ្ញា Adam Dzaziri មានអាយុ៣១ឆ្នាំនោះ ត្រូវបានចាប់ខ្លួនក្រោយ ពីប៉ូលីសសួរចម្លើយគេ។

មុននោះ ក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថា Dzaziri ស្ថិតនៅក្នុងបញ្ជីឈ្មោះត្រូវតាម ដានសន្តិសុខរបស់ប៉ូលីសចាប់ពីឆ្នាំ២០១៥មក ដោយសារមុខសញ្ញានេះធ្លាប់ជា សមាជិកនៃចលនាអ៊ីស្លាមជ្រុលនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ