ករណីបំផ្ទុះនៅរោងចក្រការពារជាតិ បណ្ដាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ និងបាត់បង់ជីវិត

(VOVWORLD) -ការបំផ្ទុះមួយបានកើតឡើងនៅរោងចក្រការពារជាតិមួយនៅទីក្រុង Dzerzhinskខេត្ត Nizhny Novgorodskaya ប្រទេសរុស្ស៊ី នាថ្ងៃទី ៣១ សីហា ដែលបណ្ដាលឲ្យមនុស្សចំនួន ៣ នាក់ស្លាប់ ៤ នាក់ត្រូវរងរបួស និង ៣ នាក់ផ្សេងទៀតបាត់ខ្លួន។ 
ករណីបំផ្ទុះនៅរោងចក្រការពារជាតិ បណ្ដាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ និងបាត់បង់ជីវិត - ảnh 1ភ្នាក់ងារពន្លត់អគ្គិភ័យស្វែងរកជនរងគ្រោះនៅជាប់ក្រោមកម្ទេចថ្ម។ រូបថត: ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

ការបំផ្ទុះមួយបានកើតឡើងនៅរោងចក្រការពារជាតិមួយនៅទីក្រុង Dzerzhinskខេត្ត Nizhny Novgorodskaya ប្រទេសរុស្ស៊ី នាថ្ងៃទី ៣១ សីហា ដែលបណ្ដាលឲ្យមនុស្សចំនួន ៣ នាក់ស្លាប់ ៤ នាក់ត្រូវរងរបួស និង ៣ នាក់ផ្សេងទៀតបាត់ខ្លួន។ ភ្លើងឆេះដ៏ធំបានកើតឡើងបន្ទាប់ពីការបំផ្ទុះប៉ុន្តែកងកម្លាំងពន្លត់អគ្គិភ័យបានរារាំងមិនឱ្យភ្លើងឆេះទាន់ពេលវេលាន។ នៅទីកន្លែងកើតហេតុ ភ្នាក់ងារពន្លត់អគ្គិភ័យនិងអ្នកជួយសង្គ្រោះចំនួន 200 នាក់កំពុងព្យាយាមស្វែងរកមនុស្សដែលបាត់ខ្លួន ពន្លត់អគ្គិភ័យ ក៏ដូចជំនះពុះពារលើផលវិបាកនៃការផ្ទុះ។  ប៉ូលីសបានឲ្យដឹងថាការបំផ្ទុះនេះបានកើតឡើងនៅរោងចក្រផលិតគ្រឿងផ្ទុះ ammonal។  មូលហេតុបណ្តាលមកពីការរំលោភលើដំណើរការផលិតកម្ម។ អាជ្ញាធរមូលដ្ឋានបានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចជួយឧបត្ថម្ភដល់អ្នករងគ្រោះ និងក្រុមគ្រួសារនៃអ្នកបាត់បងជីវិតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ