ការតាំងបង្ហាញ “វប្បធម៌ពុទ្ធសាសនា Truc Lam នៅតំបន់ Tay Yen Tu

(VOVWORLD) -  នាថ្ងៃទី ១៤ ខែកុម្ភៈ នៅតំបន់ទេសចរ ណ៍ព្រលឹង - អេកូឡូស៊ី Tay Yen Tu   (ស្រុកSon Dong ខេត្ត Bac Giang) មន្ទីរវប្បធម៍កីឡានិងទេសចរណ៍ខេត្ត Bac Giang បានរៀបចំការតាំងពិព័រណ៍ “វប្បធម៌ព្រះពុទ្ធសាសនា Truc Lam  តំបន់Tay Yen Tu ដោយណែនាំពីសក្កានុភាពនិងទិសដៅទេសចរណ៍របស់ខេត្ត Bac Giang។

ការតាំងបង្ហាញ “វប្បធម៌ពុទ្ធសាសនា Truc Lam នៅតំបន់ Tay Yen Tu  - ảnh 1 ភ្ញៀវកំពុងទស្សនាវត្ថុបុរាណនាសម័យរាជកាល Tran (រូបថតៈ TTXVN)

នៅទីនេះ បានតាំងបង្ហាញរូបថតឯកសារ វត្ថុបុរាណជាង២០០ ដែលមានតម្លៃប្រវត្តិ សាស្ត្រ ស្ថាបត្យកម្ម សិល្បៈនិងបុរាណវិទ្យា ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រវត្តិសាស្រ្តនិងការអភិវឌ្ឍន៍របស់ខេត្ត Bac Giang។ ពោលគឺពីដំណើរការនៃការបង្កើតនិងការរីកចំរើនរបស់និកាយ Truc Lam Yen Tu ដែលត្រូវបានណែនាំដល់ភ្ញៀវទេស ចរជាច្រើនដូចជា: ឯកសារបោះពុម្ភលើឈើវត្ត Vinh Nghiem វត្ថុបុរាណសេរ៉ាមិចមួយចំនួននារាជកាល Nguyen ជាដើម។

ការបង្ហាញ “សវប្បធម៌ពុទ្ធសាសនា Truc Lam នៅតំបន់ Tay Yen Tu” បានរួមចំណែកក្នុងការអប់រំសេចក្តីស្នេហាជាតិ មោទនភាពជាតិសម្រាប់ជំនាន់ជាច្រើន។ ជាពិសេស បង្កើនការយល់ដឹងរបស់សហគមន៍អំពីការអភិរក្សនិងការលើកកម្ពស់ប្រពៃណីវប្បធម៌និងប្រវត្តិសាស្ត្ររបស់ជាតិ។ ទន្ទឹមជាមួយគ្នានោះ លើកកម្ពស់សក្តា នុពលនៃវិស័យទេស ចរណ៍ បន្តទាក់ទាញការវិនិយោគក្នុងការកសាងតំបន់ទេសចរខាងព្រលឹងនិងអេកូឡូស៊ី Tay Yen Tu ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ