ការតាំងបង្ហាញដោយប្រធានបទ សត្វពិសិដ្ឋវៀតណាម


ការតាំងបង្ហាញដោយប្រធានបទ សត្វពិសិដ្ឋវៀតណាម - ảnh 1
ការតាំងបង្ហាញដោយប្រធានបទ សត្វពិសិដ្ឋវៀតណាម


        Vovworld-វត្ថុតាំងបង្ហាញគំរូចំនួនជិត១០០ស្ដីពីសត្វពិសិដ្ឋគ្រប់ប្រភេទបាន​
តាំងបង្ហាញនៅសារៈមន្ទីប្រវត្តិសាស្ត្រជាតិនាថ្ងៃទី២៨តុលា។ រាល់វត្ថុតាំងបង្ហាញ​
នេះមានតាំងពីសម័យកាលកសាងប្រទេសជាតិដល់រាជកាល Nguyen ដែលបាន
​ចែក​ជាក្រុមនានា វត្ថុបុរាណក្នុងវប្បធម៍ Dong Son រូបបដិមារសត្វនាគ ជាដើម។
លោក Pham Van Doan នាយករងសារៈមន្ទីប្រវត្តិសាស្ត្រជាតិបានឲ្យដឹងថា៖

        “នេះជាប្រធានបទដែលសារៈមន្ទីប្រវត្តិសាស្ត្រជាតិយកចិត្តទុកដាក់ដោយ
​បំណងធ្វើយ៉ាងម៉េចកសាងបានក្រុមវត្ថុតាំងបង្ហាញឧទ្ទេសនាមអំពីសត្វពិសិដ្ឋ​វៀត
ណាម ដែលតាមរយៈនោះឆ្លុះបញ្ចាំងផ្នែកវិសេសវិសាលបំផុតអំពី​ប្រវត្តិសាស្ត្រ​វៀត
ណាមក្នុងដំណើរការប្រវត្តិសាស្ត្រជាតិ។ យើងខ្ញុំមានបំណង​ឧទ្ទេសនាមយ៉ាងពេញ
លេញនិងលើគ្រប់វិស័យអំពីសត្វពិសិដ្ឋវៀតណាមពីព្រោះវាបានឆ្លុះបញ្ចាំងក្នុង
ជីវភាពខាងស្មារតីមនុស្សវៀតណាម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ