ស្ថានទូតនៃបណ្តាប្រទេសប្តេជ្ញារួមដំណើរនិងជួយវៀតណាមជំនះផលវិបាកបណ្តាលពីគ្រោះធម្មជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែកញ្ញា នៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានរៀបចំពិធីទទួលជំនួយសង្គ្រោះបន្ទាន់ ជួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi។ 
ស្ថានទូតនៃបណ្តាប្រទេសប្តេជ្ញារួមដំណើរនិងជួយវៀតណាមជំនះផលវិបាកបណ្តាលពីគ្រោះធម្មជាតិ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Nguyen Hoang Hiep ទទួលជំនួយសង្គ្រោះបន្ទាន់ សម្រាប់ជូនដល់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi  (រូបថត៖ Bich Hong/BNEWS/TTXVN)

នៅឯពិធីទទួល អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Hoang Hiep បានជម្រាបជូននូវព័ត៌មានអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការជំនះពុះពារលើផលវិបាកបណ្តាល ពីគ្រោះធម្មជាតិ។ រហូតមកដល់ពេលនេះ វៀតណាមទទួលបានប្រហែល ១៥ លានដុល្លារអាមេរិកនិងទំនិញសំខាន់ៗចំនួន ២០០ តោនពីអង្គការអន្តរជាតិនិងស្ថានទូតនានា។ ទំនិញជាជំនួយបាននិងកំពុងត្រូវបានបញ្ជូនទៅកាន់មូលដ្ឋាន។

លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានឲ្យដឹងថា ការិយាល័យសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមនឹងបន្តសហការជាមួយដៃគូ កាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយធម្មជាតិ និងសម្របសម្រួលជាមួយទីភ្នាក់ងារពាក់ព័ន្ធរបស់វៀតណាមដើម្បីកៀងគរធនធានសម្រាប់រួមចំណែកដោះស្រាយឱ្យបានឆាប់រហ័សនូវផលវិបាកបណ្តាលពីគ្រោះធម្មជាតិ។

ក្នុងពិធីទទួលនោះ តំណាងស្ថានទូតនៃប្រទេសនានាបានប្រគល់ជំនួយឧបត្ថម្ភជានិមិតសញ្ញាជូនដល់ប្រជាជន នៅតំបន់រងគ្រោះធម្មជាតិ។ ជាក់ស្តែង ស្ថានទូតអង់គ្លេស ឧបត្ថម្ភ ប្រាក់ចំនួន ១,៣ លានដុល្លារ (ស្មើនឹង ១ លានផោន) ស្ថានទូតឥណ្ឌា ឧបត្ថម្ភ ១ លានដុល្លារ (ជាសម្ភារៈសង្គ្រោះ) និងស្ថានទូតអាមេរិកប្រចាំនៅវៀតណាម ឧបត្ថម្ភ ១ លានដុល្លារអាមេរិក ស្ថានទូតនូវែលសេឡង់ឧបត្ថម្ភ ៦២០ ពាន់ដុល្លារ ស្ថានទូតអូស្ត្រាលីឧបត្ថម្ភ ២ លានដុល្លារ ស្ថានទូតកូរ៉េខាងត្បូងជួយឧបត្ថម្ភ ២លានដុល្លារអាមេរិក។ តំណាងស្ថានទូតដែលចូលរួមបានសន្យាថានឹ ងបន្តរួមដំណើរ និងជួយវៀតណាមជំនះពុះពារផលវិបាកបណ្តាលពីគ្រោះធម្មជាតិយ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ