ការតាំងពិព័ណ៏ “ ទំនាក់ទំនងមិត្តភាពវៀតណាម-ឥណ្ឌាសាមគ្គីភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ “

Vovworld-ការតាំងពិព័ណ៏ “ ទំនាក់ទំនងមិត្តភាពវៀតណាម-ឥណ្ឌាសាមគ្គីភាព
កិច្ចសហប្រតិបត្តិការ​និងការអភិវឌ្ឍន៍ “បានបើកនាព្រឹកថ្ងៃទី១០សីហានៅសារមន្ទី
ហូជីមិញនៅរដ្ឋធានីហាណូយ។រូបភាព ឯកសារនិងវត្ថុតាងជាង២០០ក្នុងនោះមាន
វត្ថុតាងពុំទាន់បានប្រកាសត្រូវបាន តាំងបង្ហាញ នៅឪកាសនេះ។ខ្សែភាពយន្តស្តីពី
ដំណើរទស្សនកិច្ចឥណ្ឌារបស់លោកប្រធានហូជីមិញនាឆ្នាំ១៩៥៨ក៍បានឆ្លុះបញ្ចាំង
នៅឪកាសនេះដែរ។ថ្លែងមតិបើក ការតាំងពិព័ណ៏ អនុរដ្ឋមន្រ្តីក្រសួងវប្បធម៏​កីឡា
ទេសចរណ៍វៀតណាម​លោក Ho Anh Tuan លើកច្បាស់ថា  “ពិព័ណ៏ឧទ្ទេសនាមអំពី
លោកប្រធានហូជីមិញនិងនាយករដ្ឋមន្រ្តី Jawahar  -lal Nehruជាបណ្តាជនដែលបាន
ដាក់គ្រឹះស្ថានកសាងទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំង២។ពិព័ណ៏
ឧទ្ទេសនាមអំពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់មួយចំនួនក្នុងទំនាក់ទំនងការទូតរវាង
វៀតណាមជាមួយឥណ្ឌាទៀតផង“៕

ប្រតិកម្មទៅវិញ

ផ្សេងៗ