ការតាំងពិពណ៌រូបភាពនិងខ្សែភាពយន្តយកការណ៍ - ឯកសារនៅក្នុងសហគមន៍អាស៊ាននៅវៀតណាម

(VOVWORLD) -នាថ្ងៃទី២៨សីហា នៅខេត្ត Ninh Binh ( ភាគខាងជើងវៀតណាម) បានប្រព្រឹត្តទៅការតាំងពិពណ៌រូបភាពនិងខ្សែភាពយន្តយកការណ៍ - ឯកសារនៅក្នុង សហគ មន៍អាស៊ាននៅវៀតណាម។ ការតាំងពិពណ៌នេះគឺជាសកម្មភាពជាក់ស្តែងមួយក្នុងការធ្វើឱ្យច្បាស់លាស់នូវកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលស្តីពីការឃោសនា ការផ្សព្វផ្សាយអំពីអាស៊ាន
ការតាំងពិពណ៌រូបភាពនិងខ្សែភាពយន្តយកការណ៍ - ឯកសារនៅក្នុងសហគមន៍អាស៊ាននៅវៀតណាម - ảnh 1ការតាំងពិពណ៌រូបភាពនិងខ្សែភាពយន្តយកការណ៍ - ឯកសារនៅក្នុងសហគមន៍អាស៊ាននៅវៀតណាម 

នាថ្ងៃទី២៨សីហា នៅខេត្ត Ninh Binh ( ភាគខាងជើងវៀតណាម) បានប្រព្រឹត្តទៅការតាំងពិពណ៌រូបភាពនិងខ្សែភាពយន្តយកការណ៍ - ឯកសារនៅក្នុងសហគមន៍អាស៊ាននៅវៀតណាម។ ការតាំងពិពណ៌នេះគឺជាសកម្មភាពជាក់ស្តែងមួយក្នុងការធ្វើឱ្យច្បាស់លាស់នូវកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលស្តីពីការឃោសនា ការផ្សព្វផ្សាយអំពីអាស៊ាន និងការបង្កើតសហគមន៍អាស៊ាន ផលប្រយោជន៍ដោយសហគមន៍នាំមក។ ការតាំងពិព័រណ៍នេះបានតាំងបង្ហាញរូបថតចំនួន ៣00ផ្ទាំង និងខ្សែភាពយន្តយកការណ៍-ឯកសារចំនួន ៦0 ដែលឆ្លុះបញ្ចាំងពីប្រធានបទជាច្រើនដូចជាភាពស្រស់ស្អាតនៃប្រទេសជាតិ មនុស្ស វប្បធម៌ប្រពៃណីរបស់បណ្ដាប្រជាជាតិជាសមាជិកអាស៊ាន កិច្ចការពារបរិស្ថាន។ តាមរយៈការតាំងពិព័រណ៍នេះអ្នកទស្សនានឹងទទួលបានការយល់ដឹងកាន់តែប្រសើរអំពីវប្បធម៌មនុស្សនិងជីវិតរបស់ប្រជាជននៃបណ្តាប្រទេសអាស៊ានបង្កើតឱកាសនិងលក្ខខណ្ឌសម្រាប់ប្រជាជនកាន់តែជិតស្និទ្ធគ្នាដើម្បីខឿនវប្បធម៌អាស៊ានមួយពោរពេញទៅដោយអត្តសញ្ញាណនិងភាពសម្បូរបែប។ ដោយហេតុនេះអំពាវនាវឱ្យប្រជាជនវៀតណាមរួមគ្នាកសាងសហគមន៍អាស៊ាន ដែលជាសហគមន៍ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងឆ្ពោះទៅប្រជាជន។ ការតាំងពិព័រណ៍នេះនឹងអូសបន្លាយដល់ថ្ងៃទី ៣១ ខែសីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ