ការតាំងពិព័រណ៌ Vietship 2014 បើកនៅរដ្ឋធានីហាណូយ

ការតាំងពិព័រណ៌ Vietship 2014 បើកនៅរដ្ឋធានីហាណូយ - ảnh 1
ការតាំងពិព័រណ៌ Vietship 2014 បើកនៅរដ្ឋធានីហាណូយ(http://vietship-exhibition.com.vn/)

          (VOV)_ ការតាំងពិព័រណ៌អន្តរជាតិលើកទី៧ស្ដីពីបច្ចេកវិទ្យាបោះនាវា ​នាវា ចរណ៍និងដឹកជញ្ជូន Vietship 2014  ត្រូវបានប្រារព្វ​ឡើងនៅ​រដ្ឋធា​នី​ហាណូយ(ប្រទេស
វៀតណាម)។ ​នៅការតាំងពិព័រណ៌លើក​នេះមានស្តង់ទំនិញចំនួនជាង២០០​ របស់ បណ្ដាក្រសួង សម្ព័ន្ធក្រុមហ៊ុនជាតិនិងអន្តរជាតិ​មកពី​៖ជប៉ុន កូរ៉េខាងត្បូង ចិន សិង្ហបុរី
…។ល។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាមលោក
 Dinh La Thang បានអះអាងថា៖

          “ យើងខ្ញុំសង្ឃឹមថា៖តាមរយៈការតាំងពិព័រណ៌ Vietship 2014 នេះ ​បណ្ដា​អង្គភាព អាជីវកម្ម ដៃគូរ មិត្តទំនិញ នឹងបន្តស្វែងរកបានឱកាស​វិនិយោគ​ថ្មី។ ពិសេសគឺឱកាស វិនិយោគនៅទីផ្សារវៀតណាម និងវៀត​ណាម​ក៏​ស្វែងរកបានមិត្តទំនិញ  ដៃគូយុទ្
ធសាស្ត្រ  ព្រមទាំងចុះហត្ថលេខាលើកិច្ច​សន្យា​សេដ្ឋ​កិច្ច​ថ្មីៗ។ តាមនោះ ភាគីទាំងពីរ នឹងបង្កលក្ខណះ ​ជួយឧបត្ថម្ភគ្នា​ទៅវិញ​ទៅមក ​រួមគ្នាអភិវឌ្ឍន៍៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ