ការតាំងពិព័រណ៌ការប្រឡងរូបថតបេតិកភ័ណ្ឌវៀតណាម ២០១៥

ការតាំងពិព័រណ៌ការប្រឡងរូបថតបេតិកភ័ណ្ឌវៀតណាម ២០១៥ - ảnh 1
ការតាំងពិព័រណ៌ការប្រឡងរូបថតបេតិកភ័ណ្ឌវៀតណាម ២០១៥

          (VOV)_នាថ្ងៃទី២ វិច្ឆិកា នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) ​បាន
បើក​ពិព័រណ៌ការប្រឡងរូបថតបេតិកភ័ណ្ឌវៀតណាម ២០១៥ និង ​Binh Thuan -
ទីប្រមូលផ្តុំបៃតង ដោយទស្សនាវដ្តី Vietnam Heritage នៃ​សមាគម​បេតិកភ័ណ្ឌវប្បធម៌វៀតណាម រៀបចំឡើង។ ​មានវណ្ណកម្មចំនួន១០០ ដែលបានជ្រើសរើសក្នុង
វណ្ណកម្មចំនួន៤៧៤០ ​ត្រូវបាន​យកមកតាំងបង្ហាញនៅពិព័រណ៌នេះ​។ លោកស្រី
 Bui Thi Hang នាយិកាមជ្ឈមណ្ឌលអភិរក្សនិងអភិវឌ្ឍន៍​វប្បធម៌​វៀតណាម បាន
អោយដឹងថា៖

          “គោលដៅរបស់ការប្រឡងលើកនេះគឺឧទ្ទេសនាមរូបភាពស្អាតបំផុត​ចំ
ពោះ​ទស្សនិកជន ក្នុងនិងក្រៅប្រទេស។ យើងខ្ញុំចងតម្រង់​ទៅលើជំនាន់វ័យ
ក្មេងរបស់​ប្រទេសជាតិ អនាគតរបស់វៀតណាម។ ដូច្នេះ យើងខ្ញុំរៀបចំការ
តាំងពិព័រណ៌នៅមហាវិទ្យាល័យធំៗរបស់វៀតណាម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ