ការតាំងពិព័រណ៌៖នាយឧត្តមសេនីយ៍ Van Tien Dung - ជីវិតនិងបុព្វហេតុ

ការតាំងពិព័រណ៌៖នាយឧត្តមសេនីយ៍ Van Tien Dung - ជីវិតនិងបុព្វហេតុ - ảnh 1
ការតាំងពិព័រណ៌៖នាយឧត្តមសេនីយ៍ Van Tien Dung - ជីវិតនិងបុព្វហេតុ

          (VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០០ទិវាកំណើត នាយ​ឧត្តមសេ​នីយ៍ Van Tien Dung (ថ្ងៃទី២ឧសភាឆ្នាំ ១៩១៧-ថ្ងៃទី២ ឧសភាឆ្នាំ​២០១៧)​ លើកទី៤២​ឆ្នាំ​ទិវារំដោះភូមិភាគខាងត្បូង វៀតណាម ​ឯកភាព​ប្រទេស​ជាតិ (ថ្ងៃទី៣០មេសា​ឆ្នាំ​១៩៧៥-២០១៧) នារសៀលថ្ងៃទី២៤មេសា​ សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម​នៅទីក្រុងហាណូយ បានបើកការ​តាំងពិព័រណ៌៖”នាយឧត្តមសេនីយ៍ Van Tien Dung-ជីវិតនិងបុព្វហេតុ”។​ដោយ​មានឯកសារ ចំនួន៣០០ រូបភាព និងវត្ថុតាងនានា ​ការតាំង​ពិព័រណ៌បាន​ឧទ្ទេសនាមអំពីជីវិតនិងបុព្វហេតុរបស់នាយឧត្តមសេនីយ៍ Van Tien Dung​។ ​ឧត្តមសេនីយ៍ត្រី Nguyen Xuan Nang នាយកសារមន្ទីរប្រវត្តិសាស្ត្រ​យោធា​វៀតណាម បានអោយដឹងថា៖

          “ គោលដៅរបស់ការតាំងពិព័រណ៌លើកនេះគឺសម្ដែងការដឹងគុណ លើក​សរសើរ​ការរួមវិភាគទានដ៏ធំធេងរបស់នាយឧត្តមសេនីយ៍ក្នុងបុព្វហេតុរំដោះ​ប្រទេសជាតិ ​និង​បុព្វហេតុកសាងនិងការពារប្រទេស ជាតិ។ តាមនោះ ចង់ផ្សព្វផ្សាយអំពីរបបប្រពៃណីស្នេហារជាតិ របស់បដិវត្តន៍ ធ្វើតាមគំរូនានារបស់ជំនាន់ជីតូនជីតា។”

          ការតាំងពិព័រណ៌”នាយឧត្តមសេនីយ៍ Van Tien Dung-ជីវិតនិងបុព្វហេតុ” ​ប្រព្រឹត្តទៅដល់ថ្ងៃទី ១៥​ ឧសភាឆ្នាំ២០១៧៕


ប្រតិកម្មទៅវិញ

ផ្សេងៗ