ការតាំងពិព័រណ៍រូបថត “សមុទ្រវៀតណាមដ៏ត្រចះត្រចង់” នៅទីស្នាក់ការ UNESCO ប្រចាំទីក្រុងប៉ារីស(បារាំង)

(VOVWORLD) -ការតាំងពិព័រណ៍រូបថត “សមុទ្រវៀតណាមដ៏ត្រចះត្រចង់” បានប្រព្រឹត្តទៅនាយប់ថ្ងៃ ទី២២វិច្ឆិកានៅទីស្នាក់ការអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៏ នៃអង្គការសហប្រជាជាតិ (UNESCO) ប្រចាំទីក្រុងប៉ារីស (បារាំង)។


ជាមួយនឹងគោលបំណងនាំរូបភាពវៀតណាម ដ៏ស្រស់ស្អាត ពោរពេញទៅដោយអត្តសញ្ញាណជាតិទៅដល់មហាជនបារាំងនិងមិត្តភក្តិ អន្តរជាតិ សមាគមភាពស្រស់ស្អានៃវប្បធម៌វៀតណាម (ECV) បានកសាងផែនការ រៀបចំព្រឹត្តិការណ៍តាមប្រធានបទផ្សេងៗគ្នា។ ក្រោមប្រធានបទ “សមុទ្រវៀតណាមដ៏ត្រចះត្រចង” លើកនេះ ECV បានធ្វើការឧទ្ទេសនាមនូវសោភណ្ឌភាពពីរហោស្ថាន ទៅដល់រមណីដ្ឋានទស្សនីយភាពសមុទ្រល្បីឈ្មោះរបស់វៀតណាម ដែលត្រូវបាន  UNESCO ទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោក៕


ប្រតិកម្មទៅវិញ

ផ្សេងៗ