ការតាំងពិព័រណ៍រូបថតសមិទ្ធិរយៈពេល១៥ឆ្នាំនៃពាណិជ្ជសញ្ញាជាតិ

(VOVWORLD) -ការតាំងពិព័រណ៍រូបថតសមិទ្ធិ រយៈពេល១៥នៃពាណិជ្ជសញ្ញាជាតិបានបើក នាព្រឹកថ្ងៃទី១៩ខែមេសានៅទីក្រុងហាណូយ ។ នេះជាសកម្មភាពក្នុងក្របខ័ណ្ឌនៃព្រឹត្តិ ការណ៍ស្តីពីសប្តាហ៍ពាណិជ្ជសញ្ញាជាតិវៀតណាមដោយនាយកដ្ឋានពន្លឿន ពាណិជ្ជកម្ម (ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម) រៀបចំឡើង។ 
ការតាំងពិព័រណ៍រូបថតសមិទ្ធិរយៈពេល១៥ឆ្នាំនៃពាណិជ្ជសញ្ញាជាតិ - ảnh 1 ទស្សនិកជនទស្សនាការតាំងពិព័រណ៍ (រូបថតៈ kinhtedothi.vn)

រូបថតចំនួន ៨៨ផ្ទាំងរបស់សហគ្រាសទទួលបានកិត្តនាមពាណិជ្ជសញ្ញាជាតិដែលតាំងបង្ហាញ ក្នុងការតាំងពិព័រណ៍នេះ សំដៅឧទ្ទេសនាមដល់សហគមន៍ ស្ថាប័នឃោសនានិងសហគ្រាសនានាអំពីផលិត ផលពិសេសរបស់ខ្លួន តាមនោះបំផុសនូវមោទនភាពរបស់ទស្សនិក ជនវៀតណាមចំពោះទំនិញវៀតណាម។

        លោក Vu Ba Phu ប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្ម (ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម)បានឲ្យដឹងថា ក្រោយរយៈពេល៥ លើក រៀបចំនិងលើកតម្កើងសហគ្រាសទទួលបានពាណិជ្ជសញ្ញាជាតិនោះ មនសិការរបស់សហគ្រាស ក្នុងការកសាង អភិវឌ្ឍន៍ គ្រប់គ្រងនិងការពារពាណិជ្ជសញ្ញារបស់ខ្លួនកាន់តែ ប្រសើរឡើងយ៉ាងខ្លាំងផងដែរ។ ការតាំងពិព័រណ៍នេះបានបើកដល់ថ្ងៃទី២១ ខែ មេសាឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ