ការតាំងពិព័រណ៍“លោកប្រធានហូជីមិញជាមួយការបោះឆ្នោតសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់

(VOVworld)- ការតាំងពិព័រណ៍“លោកប្រធានហូជីមិញជាមួយការបោះឆ្នោតសមា ជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់” បានប្រព្រឹត្តទៅនៅទី
ក្រុងហាណូយ សំដៅឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១២៦ទិវាខួប
កំណើត លោកប្រធានហូជីមិញ ថ្ងៃទី១៩ឧសភា និងអនុវត្តការងារឃោសនា
បោះឆ្នោត សមាជិកសមាជិកាសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជាជនគ្រប់
ជាន់ថ្នាក់ អាណត្តិ២០១៦-២០២១។

ការតាំងពិព័រណ៍“លោកប្រធានហូជីមិញជាមួយការបោះឆ្នោតសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ - ảnh 1
ឯកសារបង្ហាញនៅក្នុងការតាំងពិព័រណ៍

       ឯកសារ រូបថត វត្ថុតាងចំនួនជាង២០០មុខបានបង្ហាញនៅក្នុងការតាំង ពិព័រណ៍នេះសំដៅឧទ្ទេសនាមជាមួយមហាជនអំពីគុណូបការៈនិងការដឹកនាំដ៍ ឈ្លាសវៃរបស់លោកប្រធានហូជីមិញនៅក្នុងដំណាក់កាលត្រៀមរៀបចំការ បោះឆ្នោតសកលជ្រើសរើសរដ្ឋសភាដំបូងរបស់វៀតណាមប្រជាធិបតេយ្យសាធា រណរដ្ឋនាឆ្នាំ១៩៤៦ និងការបោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ ថ្នាក់ជាបន្តបន្ទាប់។ លោកស្រី Nguyen Thuy Duc នាយកស្តីទីសារៈមន្ទីហូជីមិញ
បានអះអាងថា៖

“សារៈមន្ទីបានដាក់តាំងនូវឯកសារ វត្ថុតាងជាច្រើន ពិសេសគឺរូបភាពបង្ហាញលើ គ្រប់ជ្រុងជ្រោយអំពីលោកប្រធានហូជីមិញរួមទាំងសមាជិកនានាចូលរួមការបោះ ឆ្នោតសមាជិកសភាលើកដំបូង។ នាងខ្ញុំសង្ឃឹមថា តាមរយៈការតាំងពិព័រលើក
នេះ នឹងជាឱកាសសម្រាប់ប្រជាជន ជាពិសេសជំនាន់វ័យក្មេងបច្ចុប្បន្ននៅពេល ទស្សនានឹងយល់បន្ថែមព័ត៌មានស្តីពីអត្ថន័យនិងការទទួលខុសត្រូវពេលចូលរួម
ការបោះឆ្នោត”។

       ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៣១ឧសភាឆ្នាំ២០១៦ ការតាំងពិព័រណ៍“លោកប្រ ធានហូជីមិញជាមួយការបោះឆ្នោតសមាជិកសភានិង សមាជិកក្រុមប្រឹក្សាប្រជា
ជនគ្រប់ជាន់ថ្នាក់” ក៏បានឧទ្ទេសនាមនូវសកម្មភាពត្រៀមរៀបចំការបោះឆ្នោត​
សមាជិក​សមាជិកាសភានីតិកាលទី១៤និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់
ជាន់ ថ្នាក់អាណត្តិ២០១៦-២០២១ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ