ការតាំងពិព័រណ៌ឧទ្ទេសនាមអំពីឧស្សាហកម្មឧបត្ថម្ភជាច្រើនត្រូវបានបើក

ការតាំងពិព័រណ៌ឧទ្ទេសនាមអំពីឧស្សាហកម្មឧបត្ថម្ភជាច្រើនត្រូវបានបើក - ảnh 1
ការតាំងពិព័រណ៌ឧទ្ទេសនាមអំពីឧស្សាហកម្មឧបត្ថម្ភជាច្រើនត្រូវបានបើក

          (VOV)_នាព្រឹកថ្ងៃទី៨ តុលា​នៅមជ្ឈមណ្ឌលផ្សារណាត់និងតាំងពិព័រណ៌ Sai
Gon ( SECC) មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញ​ បានរួម​
សហការជាមួយអង្គការជំរុញពាណិជ្ជកម្មជប៉ុន និងក្រុមហ៊ុន Reed Tradex បើក
​ការតាំងពិព័រណ៌ចំនួន៤ ដែលទាក់ទិនដល់វិស័យឧស្សាហកម្មឧបត្ថម្ភ។ តាម
រយៈការតាំងពិព័រណ៍ទាំងនេះ បណ្ដាអង្គភាពអាជីវកម្មវៀតណាម ជប៉ុន និង
ប្រទេសផ្សេងៗ បានផ្លាស់ប្តូរ ស្វែងរកឳកាសសហប្រតិបត្តិការ វិនិយោគផលិត
កម្ម។ ​លោក Dang Ngoc Quy នាយកពាណិជ្ជកម្មក្រុមហ៊ុនទទួលខុសត្រូវមាន​កំ
រិត​បច្ចេកវិទ្យា Nam Thai Son បានអោយដឹងថា៖

          “ យើងខ្ញុំទទួលបានការផ្តល់យោបល់​ជាច្រើនពីទីផ្សារ អតិថិជនបានស្គាល់
ដល់​ពាណិជ្ជសញ្ញាវៀតណាមកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំក៏បាន
ឃើញថា៖ការតាំងពិព័រណ៌នេះនឹងជួយអោយទីផ្សារស្គាល់ដល់ទីផ្សារវៀតណាម
កាន់តែច្រើនជាងទៀត។ យើងខ្ញុំឧទ្ទេសនាមអំពីផលិតផលនៅក្នុងនិងក្រៅប្រទេស៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ