ការតភ្ជាប់កសិករជាមួយសហគ្រាស៖ ផ្លាស់ប្ដូរការត្រិះរិះដើម្បីអភិវឌ្ឍ

(VOVWORLD) - គោលដៅក្នុងឆ្នាំ ២០២១នោះ គឺបញ្ចូលសមាជិកថ្មីបាន២៤ម៉ឺននាក់ មានកសិករជាង៣,៤ លានគ្រួសារទទួលបានកិត្តិនាម “ធ្វើផលិតកម្ម-អាជីវកម្មពូកែ” ហើយមាន កសិករជាសមាជិកជាង៩,៤លានគ្រួសារចុះបញ្ជីការធ្វើផលិតកម្ម-អាជីវកម្ម កសិផលប្រកបដោយសុវត្ថិភាព។
ការតភ្ជាប់កសិករជាមួយសហគ្រាស៖ ផ្លាស់ប្ដូរការត្រិះរិះដើម្បីអភិវឌ្ឍ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃមជ្ឈឹមសមាគមន៍កសិករវៀតណាមលើកទី៦ (រូបថត៖ VOV)
  នៅកិច្ចប្រជុំដាក់ឲ្យអនុវត្តភារកិច្ចក្នុងឆ្នាំ២០២១ ដែលបានប្រារព្ធធ្វើ ឡើងនាព្រឹកថ្ងៃទី១១ មករា នៅទីក្រុងហាណូយ ប្រធានមជ្ឈឹមសមាគមន៍ កសិករវៀតណាមលោក Thao Xuan Sung បានស្នើឲ្យសមាគមន៍គ្រប់ជាន់ ថ្នាក់និងប្រជាកសិករ ចាំបាច់ត្រូវផ្លាស់ប្ដូរការត្រិះរិះអំពីផលិតកម្ម ដោយ បង្កើនការតភ្ជាប់ជាមួយសហគ្រាសដើម្បីលើកកំពស់ប្រាក់ចំណូលក៏ដូច ជាបរិមាណផលនិងគុណភាពនៃកសិផលវៀតណាម។ គោលដៅក្នុងឆ្នាំ ២០២១នោះ គឺបញ្ចូលសមាជិកថ្មីបាន២៤ម៉ឺននាក់ មានកសិករជាង៣,៤ លានគ្រួសារទទួលបានកិត្តិនាម “ធ្វើផលិតកម្ម-អាជីវកម្មពូកែ” ហើយមាន កសិករជាសមាជិកជាង៩,៤លានគ្រួសារចុះបញ្ជីការធ្វើផលិតកម្ម-អាជីវកម្ម កសិផលប្រកបដោយសុវត្ថិភាព។ ប្រធានមជ្ឈឹមសមាគមន៍កសិករវៀត ណាម លោក Thao Xuan Sung បានសង្កត់ធ្ងន់ថា៖ “មជ្ឈឹមសមាគមន៍បាននិងកំពុងសម្របសម្រួលយ៉ាងស្អិតរមួតជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ ក្រសួងការងារ យុទ្ធជនពិការនិងសង្គម កិច្ច ក្រសួងអប់រំនិងបណ្ដុះបណ្ដាល ក៏ដូចជាក្រសួងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញយ៉ាងខ្លាំងនូវការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនកសិករ អំពីបច្ចេក ទេសនិងវិធីផលិតកសិ-រុក្ខ-ជលផលតាមខ្សែសង្វាក់តម្លៃ ជាពិសេសគឺ ចំណេះដឹងនិងសមត្ថភាពតភ្ជាប់ជាមួយសហគ្រាសក្នុងការផលិតនិងលក់ កសិផលចេញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ