ការត្រៀមរៀបចំឲ្យបណ្ដាសកម្មភាពសំរាប់ឆ្នាំមិត្តភាពវៀតណាម – កម្ពុជា

នារសៀលថ្ងៃទី ១០ ឧសភា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកឆ្នាំមិត្តភាព វៀតណាម – កម្ពុជា Nguyen
Xuan Phuc បានធ្វើជាអាធិបតីសន្និសីទជាមួយបណ្ដាថ្នាក់ដឹកនាំក្រសួង ផ្នែក តំបន់ សំដៅត្រៀមរៀបចំឲ្យបណ្ដា សកម្មភាពសំរាប់ឆ្នាំមិត្តភាព វៀតណាម – កម្ពុជា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត រវាង
ប្រទេសទាំង ២ (ថ្ងៃទី ២៤ មិថុនា ឆ្នាំ ១៩៦៧  – ថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០១២)។ សកម្មភាពធំៗមួយចំនួននឹងប្រព្រឹត្តទៅ ដូចជា ៖ មិទ្ទិញដ៏មហោឡារឹក ដោយ
មានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង ២ រៀបចំដំណើរទស្សនកិច្ច
ជាផ្លូវការគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំនៃប្រទេសទាំង ២  សម្ពោធបង្គោលព្រំដែន
លេខ ៣១៤ ដែល គឺជា បង្គោលព្រំដែនលើគោកចុងក្រោយ រវាងវៀតណាមនិងកម្ពុជា រៀបចំសប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជានិងសប្តាហ៍វប្បធម៏កម្ពុជានៅវៀតណាម
និងសកម្មភាពជួបប្រាស្រ័យទាក់ទងអន្តរជាតិប្រជាជនជាច្រើនផ្សេងៗទៀត។ 
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ការរៀបចំបណ្ដាសកម្មភាព
ស្វាគមរឆ្នាំមិត្តភាព វៀតណាម–កម្ពុជាត្រូវបានរៀបចំ ប្រកបដោយប្រសិទ្ធភាព ដើម្បីសត្ថិសមស្របនឹងទំនាក់ ទំនង រវាងប្រទេសទាំង ២៕

ការត្រៀមរៀបចំឲ្យបណ្ដាសកម្មភាពសំរាប់ឆ្នាំមិត្តភាពវៀតណាម – កម្ពុជា - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung និងនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ូនសែន។
(Image: VOVonline)


ប្រតិកម្មទៅវិញ

ផ្សេងៗ