កូរ៉េទាំងពីរនឹងដើរក្បួនរួមក្រោម “ទង់បង្រួបបង្រួម” នៅក្នុងពិធីបើក

(VOVWORLD) -កូរ៉ែខាងត្បូង និងកូរ៉េខាងជើងបានឯកភាពថា នឹងដើរក្បួនរួមក្រោម ទង់បង្រួបបង្រួមនៅក្នុងពិធីបើកអូឡាំពិក ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ៩ កុម្ភៈ នៅ Pyeongchang ។
កូរ៉េទាំងពីរនឹងដើរក្បួនរួមក្រោម “ទង់បង្រួបបង្រួម” នៅក្នុងពិធីបើក - ảnh 1 កូរ៉េទាំងពីរនឹងដើរក្បួនរួមក្រោម “ទង់បង្រួបបង្រួម” នៅក្នុងពិធីបើក

កូរ៉ែខាងត្បូង និងកូរ៉េខាងជើងបានឯកភាពថា នឹងដើរក្បួនរួមក្រោម ទង់បង្រួបបង្រួមនៅក្នុងពិធីបើកអូឡាំពិក ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ៩ កុម្ភៈ នៅ Pyeongchang ។

សេចក្ដីសម្រចចិត្តនេះត្រូវបាននាំចេញ ខណៈដែលមន្ត្រី កូរ៉េទាំងពីរបានជួបប្រជុំនៅក្នុងភូមិផ្អាកសង្គ្រាម Panmunjomn នៅព្រំដែននៃប្រទេសទាំងពីរ កាលពីថ្ងៃទី ១៧ មករា ដើម្បីពិភាក្សាលើផែនការចូលរួមអូឡាំពិករបស់ក្រុងព្យុងយ៉ាង។

តាមសេចក្ដីប្រកាសរួម ក្រោយពីជំនួបនេះ ក្រៅពីកីឡាករ តៃក្វាន់ដូចំនួន ៣០ នាក់នោះ កូរ៉េខាងជើងនឹងចាត់បញ្ជូនគណប្រិតភូអ្នកគាំទ្រចំនួន ២៣០ នាក់ ទៅកាន់ អូឡាំពិក Pyeongchang ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៩ ដល់ ថ្ងៃទី ២៥ កុម្ភៈខាងមុខ ហើយនិងចាត់បញ្ជូនគណប្រតិភូ រួមមានទាំងកីឡាករ និងអ្នកគាំទ្រចំនួន ១៥០ នាក់ចូលរួមប៉ារ៉ាឡាំពិក ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី ១៨ មិនាខាងមុខ។

រាល់លទ្ធផលទាំងអស់នេះ ត្រូវបានចាត់ទុកជាជំហានលោតផ្លោះដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រជួបប្រាស្រ័យកីឡារវាងកូរ៉េទាំងពីរ ក្រោយពីកិច្ចប្រជុំចំនួន ២ លើក នៅ Pyeongchang ស្ដីពីការពិភាក្សាលើបញ្ហាទាក់ទិននានាដែល គណប្រតិភូកូរ៉េខាងជើងចូលរួម អូឡាំពិករដូវរងារនៅ Pyeongchang ឆ្នាំ ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ