ការទូតប្រជាជនគឺជាសសរស្តម្ភយុទ្ធសាស្ត្រនៃខឿនការទូតដ៏ទូលំទូលាយនិងទំនើប
(VOVWORLD) - ការទូតប្រជាជន បានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ "អំណាចទន់" ដែលរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាមដែលមានសន្តិភាព មានទំនួលខុសត្រូវ និងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងផ្ទាំងគំនូរនៃកិច្ចការបរទេសរបស់ប្រទេសជាតិ។
នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំសន្និសីទបូកសរុបការងារការទូតប្រជាជន ក្នុងឆ្នាំ ២០២៥ ទិសដៅ និងភារកិច្ចសម្រាប់ឆ្នាំ ២០២៦។ របាយការណ៍នៅក្នុងសន្និសីទបានសង្កត់ធ្ងន់ថា ការទូតប្រជាជន ក្នុងឆ្នាំ ២០២៥ នឹងបន្តដើរតួនាទីយ៉ាងសំខាន់ជាសសរស្តម្ភសំខាន់នៃគោលនយោបាយការបរទេស ដោយផ្តល់ការគាំទ្រជាក់ស្តែងដល់គោលនយោបាយការបរទេសរបស់បក្សនិងការទូតរបស់រដ្ឋ ដោយរួមចំណែកបង្កើតបរិយាកាសអន្តរជាតិដ៏សន្តិភាព ស្ថិរភាព និងអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ការទូតប្រជាជន បានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ "អំណាចទន់" ដែលរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាមដែលមានសន្តិភាព មានទំនួលខុសត្រូវ និងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងផ្ទាំងគំនូរនៃកិច្ចការបរទេសរបស់ប្រទេសជាតិ។
លេខាអចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu ថ្លែងនៅក្នុងសន្និសីទ។ រូបថត៖ dangcongsan.vn |
ថ្លែងនៅទីនេះ លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាលេខាអចិន្ត្រៃយ៍នៃគណៈលេខា បានស្នើឱ្យអនុវត្តន៍យ៉ាងល្អនូងភារកិច្ចមួយចំនួននៅឆ្នាំ ២០២៦ និងរយៈពេលខាងមុខ៖ “ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសរបស់បក្ស ដោយបង្កើតការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ និងការយល់ដឹងកម្រិតខ្ពស់ក្នុងប្រព័ន្ធនយោបាយទាំងមូល ទាក់ទងនឹងឋានៈ តួនាទី និងសារៈសំខាន់នៃការទូតប្រជាជន។ នេះមិនមែនជាសកម្មភាពបន្ថែមនោះទេ ប៉ុន្តែជាសសរស្តម្ភយុទ្ធសាស្ត្រមួយនៃខឿនការទូតដ៏ទូលំទូលាយ និងទំនើប។ ការទូតប្រជាជនគឺជាវិស័យសំខាន់មួយក្នុងការកសាងមូលដ្ឋានគ្រឹះសង្គមដ៏ទូលំទូលាយ ដើម្បីបង្កើនការយល់ដឹង ពង្រឹងទំនុកចិត្ត និងទទួលបានការគាំទ្រពីប្រជាជននៃប្រទេសដទៃទៀត។ អាជ្ញាធរគ្រប់ជាន់ថ្នាក់ រណសិរ្សមាតុភូមិ និងអង្គភាពគ្រប់គម្រិត ត្រូវកំណត់ការទូតប្រជាជន ជាភារកិច្ចនយោបាយជាប្រចាំ ហើយផ្សារភ្ជាប់ទៅនឹងការទទួលខុសត្រូវរបស់ប្រមុខអង្គភាពនីមួយៗ”៕