ការទូតវៀតណាមឆ្នាំ ២០២២ ពង្រីកយ៉ាងខ្លាំងក្លា អត្តសញ្ញាណ “ដើមឬស្សីវៀតណាម”

(VOVWORLD) - សកម្មភាពកិច្ចការបរទេសគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺសកម្មភាពកិច្ចការបរទេសរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានជួយពង្រឹងជំនឿទុកចិត្តផ្នែកនយោបាយ បង្កើតកម្លាំងចលករថ្មីសម្រាប់ពង្រីក និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយដៃគូជាច្រើន ជាពិសេសប្រទេសជិតខាង ដៃគូសំខាន់ៗ មិត្តប្រពៃណី និងដៃគូដែលមានសក្តានុពល។

ការទូតវៀតណាមឆ្នាំ២០២២ លើកស្ទួយយ៉ាងខ្លាំងនូវអត្តសញ្ញាណ “ដើមឬស្សីវៀតណាម”។ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ក្នុងអត្ថបទសរសេរនាដើមឆ្នាំ ២០២៣ បានបញ្ជាក់ថា ស្ថានភាពអន្តរជាតិឆ្នាំ ២០២២ បន្តមានការប្រែប្រួលយ៉ាងខ្លាំងក្លា ជាមួយនឹងការវិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងនឹកស្មានមិនដល់។ ជាការកត់សម្គាល់ បន្តពង្រឹងយ៉ាងរឹងមាំនូវសភាពការណ៍កិច្ចការបរទេសអំណោយផលសម្រាប់រក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាព ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ឋានៈ  និងកិត្យានុភាពអន្តរជាតិរបស់ប្រទេសជាតិ។ សកម្មភាពកិច្ចការបរទេសគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺសកម្មភាពកិច្ចការបរទេសរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានជួយពង្រឹងជំនឿទុកចិត្តផ្នែកនយោបាយ បង្កើតកម្លាំងចលករថ្មីសម្រាប់ពង្រីក និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយដៃគូជាច្រើន ជាពិសេសប្រទេសជិតខាង ដៃគូសំខាន់ៗ មិត្តប្រពៃណី និងដៃគូដែលមានសក្តានុពល។ លើកម្រិតពហុភាគី បន្តលើកកម្ពស់តួនាទី រួមចំណែកយ៉ាងសកម្ម និងមានការទទួលខុសត្រូវចំពោះយន្តការ និងវេទិកាពហុភាគីសំខាន់ៗ ជាពិសេសអង្គការសហប្រជាជាតិ អាស៊ាន APEC និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ។ នៅឆ្នាំ ២០២២ វៀតណាមត្រូវបានអន្តរជាតិជឿទុកចិត្តបោះឆ្នោតចូលអង្គការអន្តរជាតិសំខាន់ៗជាច្រើនដូចជា អនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិសម័យប្រជុំលើកទី ៧៧ សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥ និងគណៈកម្មាធិការអន្តររដ្ឋាភិបាលអនុសញ្ញា ២០០៣

ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូសម្រាប់អាណត្តិ ២០២២ - ២០២៦។ លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានអត្ថាធិប្បាយអំពីសមិទ្ធិផលកិច្ចការបរទេស និងការទូតក្នុងឆ្នាំ ២០២២ ក៏ដូចជាក្រោយមហាសន្និបាតបក្សលើកទី ១៣ មកទល់នឹងពេលនេះ អះអាងថា ការទូត “ដើមឬស្សីវៀតណាម” ដោយឈរលើគោលគំនិត និងប្រពៃណីការទូតរបស់លោកប្រធានហូជីមិញ អត្តសញ្ញាណការទូត និងវប្បធម៌ជាតិគឺសក្តិសមជាមួយលក្ខខណ្ឌជាក់លាក់របស់វៀតណាម និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងសម័យកាលបច្ចុប្បន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ