ការទូតវៀតណាមដើរឈានមុខ គ្រប់ជ្រុងជ្រោយ ទំនើប សម្របខ្លួនដោយម្ចាស់ការ

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីជាជំងឺរាតត្បាតកូវីដ-១៩ កំពុងប៉ះពាល់ដល់រាល់សកម្មភាពក្នុងប្រទេសនិងអន្តរជាតិ ប៉ះពាល់ដល់គ្រប់វិស័យនៃជីវភាពរស់នៅ ពីនយោបាយ-ការទូត រហូតដល់សេដ្ឋកិច្ចនិងសង្គម... ប៉ុន្តែវិស័យការទូតនៅតែទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់។ 
ការទូតវៀតណាមដើរឈានមុខ គ្រប់ជ្រុងជ្រោយ ទំនើប សម្របខ្លួនដោយម្ចាស់ការ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងសន្និសីទ

នាព្រឹកថ្ងៃទី ១៥ ខែធ្នូ អញ្ជើញចូលរួមនិងថ្លែងមតិដឹកនាំក្នុងសន្និសីទការទូតលើកទី ៣១ ក្រោមប្រធានបទ “ការទូតវៀតណាមដើរឈានមុខ គ្រប់ជ្រុងជ្រោយ សម្របខ្លួនដោយម្ចាស់ការនិងអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣” លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះប្រធានបទនៃសន្និសីទនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តនិងការតស៊ូរបស់ផ្នែកការទូតទាំងមូល។  លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីជាជំងឺរាតត្បាតកូវីដ-១៩ កំពុងប៉ះពាល់ដល់រាល់សកម្មភាពក្នុងប្រទេសនិងអន្តរជាតិ ប៉ះពាល់ដល់គ្រប់វិស័យនៃជីវភាពរស់នៅ ពីនយោបាយ-ការទូត រហូតដល់សេដ្ឋកិច្ចនិងសង្គម... ប៉ុន្តែវិស័យការទូតនៅតែទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់។ យោងតាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh សមិទ្ធិផលដែលវិស័យការទូតសម្រេចបានគឺដោយសារ វិស័យការទូតបានកំណត់និងអនុវត្តន៍ជាក់ស្តែង នូវគោលនយោបាយច្បាប់របស់រដ្ឋ សាមគ្គីភាព ពង្រីកប្រពៃណីការទូត ដោយទទួលបានការគាំទ្រពីគ្រប់កម្រិត គ្រប់វិស័យ និងមិត្តភក្តិអន្តរជាតិ។

ក្នុងបរិបទដែលពិភពលោកនៅតែមានការផ្លាស់ប្តូរជាច្រើន ជាពិសេសការវិវឌ្ឍន៍ដែលមិនអាចព្យាករណ៍នៃជំងឺរាតត្បាតកូវីដ-១៩ នាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា វិស័យការទូតចាំបាច់ត្រូវកំណត់ឲ្យបានច្បាស់លាស់ ដើម្បីកំណត់ទិសដៅសមស្របនាពេលខាងមុខ។

“ទាក់ទងនឹងភារកិច្ចសម្រាប់ឆ្នាំ ២០២២ និង ២០២៣ យើងត្រូវព្យាករណ៍ពីស្ថានភាពដើម្បីរៀបចំកិច្ចការបរទេសឱ្យសមស្រប។ ទីមួយ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រគឺច្បាស់ណាស់។ ត្រូវព្យាករស្ថានការណ៍ដើម្បីប្រព្រឹត្តយ៉ាងដូចម្ត៉េចសម្រាប់ដោះស្រាយបញ្ហាប្រឈម ទាញយកឱកាសសម្រាប់ការអភិវឌ្ឍ។ ទីពីរគឺជំងឺរាតត្បាតកូវីដ-១៩។ នេះជាបញ្ហាសកល ដូច្នេះត្រូវមានការអភិក្រមវិធីសាស្ត្រសកលមួយ និងត្រូវមានសាមគ្គីភាពអន្តរជាតិទើបរួមដៃគ្នាដោះស្រាយបាន។ ទី៣ គឺបញ្ហាបម្រែបម្រួលអាកាសធាតុ និងការរាំងស្ងួតធនធាន។ យ៉ាងណាមិញ បដិវត្តន៍ ៤.០ មានទាំងបញ្ហាប្រឈមនិងឱកាស ដែលបញ្ហាប្រឈមធំបំផុតគឺសុវត្ថិភាពបណ្តាញ។ ប៉ុន្តែប្រសិនបើយើងទាញ យកប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្ម ៤.០ នេះ ឱកាសក៏មានច្រើនផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh។

ការទូតវៀតណាមដើរឈានមុខ គ្រប់ជ្រុងជ្រោយ ទំនើប សម្របខ្លួនដោយម្ចាស់ការ - ảnh 2គណៈប្រតិភូចូលរួមក្នុងសន្និសីទ (រូបថត៖ Anh Huyen)

មុននោះ សន្និសីទការទូតលើកទី ៣១ បានបើកសម័យប្រជុំពេញអង្គ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអះអាងថា ចាប់តាំងពីសន្និសីទការទូតលើកទី ៣០ នាឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន បរិបទនៃស្ថានការណ៍ពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងស្មុគស្មាញ មានការអភិវឌ្ឍថ្មីៗជាច្រើន លើសពីការព្យាករណ៍ ប៉ុន្តែការទូតវៀតណាម នៅតែសម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើន។ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son អញ្ជើញមានប្រសាសន៍ថា៖ “វិស័យការទូតបានប្រកាន់គោលការណ៍ដោយខ្ជាប់ខ្ជួននឹងគោលដៅ  មានភាពម្ចាស់ការ មានភាពបត់បែននិងភាពច្នៃប្រឌិតក្នុងការជំនះការលំបាកនិងជំនះឧបសគ្គ ដើម្បីអនុវត្តន៍ប្រកបដោយសមកាលកម្មនូវកិច្ចការបរទេសសំខាន់ៗ តាមនោះ សម្រេចបាននូវគោលដៅសំខាន់ៗនិងគ្រប់ជ្រុងជ្រោយ។ នោះគឺការរក្សាបាននូវបរិយាកាសសន្តិភាពនិងស្ថិរភាព ការរួមចំណែកយ៉ាងសំខាន់ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី។ បន្តពង្រីកនិងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយដៃគូជាច្រើន ជាពិសេសប្រទេសជិតខាង ដៃគូសំខាន់ៗ និងមិត្តភក្តិប្រពៃណី។ អាស្រ័យហេតុនេះ ទាញយកអត្ថប្រយោជន៍ពេញលេញពីប្រភពធនធានខាងក្រៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម”។

លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមកំពុងឈានចូលដំណាក់កាលយុទ្ធសាស្ត្រថ្មី ផ្សារភ្ជាប់ជាមួយនឹងការសម្រេចបាននូវសេចក្តីប្រាថ្នា ចក្ខុវិស័យ គោលដៅ និងទិសដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ឈរលើមូលដ្ឋាននោះ កិច្ចការបរទេសនឹងបន្តលើកកម្ពស់តួនាទីត្រួសត្រាយផ្លូវរបស់ខ្លួនក្នុងការបង្កើត និងរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ការកៀងគរធនធានខាងក្រៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកំពស់ឋានៈ កិត្យានុភាពរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ