ការធ្វើតេស្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ Nano Covax ដំណាក់កាលទី ១​ បានសម្រេចជាស្ថាពរ

(VOVWORLD) - កាលពីថ្ងៃទី ៨ ខែកុម្ភៈ វិទ្យាស្ថាន វេជ្ជសាស្ត្រយោធា (ក្រសួងការពារជាតិ) បានឲ្យដឹងថា រហូតមកដល់ពេលនេះ វៀតណាមបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ Nano Covax ចំនួន ១២០ ដូស លើអ្នកស្ម័គ្រចិត្តចំនួន ៦០ នាក់។
ការធ្វើតេស្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ Nano Covax ដំណាក់កាលទី ១​ បានសម្រេចជាស្ថាពរ - ảnh 1ប្រភព៖ suckhoedoisong.vn

តាមរយៈការវាយតម្លៃបឋម វ៉ាក់សាំងបង្ការកូវីដ ១៩ Nano Covax មានសុវត្ថិភាព ហើយមានប្រសិទ្ធភាពចំពោះជំងឺកូវីដ ១៩ រួមទាំងជំងឺកូវីដ ១៩ ទម្រង់ថ្មី។ អ្នកស្ម័គ្រចិត្តស្ទើរតែទាំងអស់គឺមានសុខភាពល្អធម្មតាក្រោយពេលទទួលការចាក់វ៉ាក់សាំង។ សូមបញ្ជាក់ដែរថា នាបច្ចុប្បន្ននេះ ការសិក្សាស្រាវជ្រាវគ្លីនិកលើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដំណាក់កាលទី ១ បានសម្រេចជាស្ថាពរ។ តាមគម្រោង ក្រោយបុណ្យតេតប្រពៃណី ២០២១ ក្រសួងសុខាភិបាលនឹងបើកកិច្ចប្រជុំដើម្បីវាយតម្លៃ មុនពេលអនុវត្តន៍ការចាក់វ៉ាក់សាំងសម្រាប់ដំណាក់កាលទី ២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ