ការធ្វើបាតុកម្មក្លាយទៅជាការប៉ះទង្គិចនៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី


ការធ្វើបាតុកម្មក្លាយទៅជាការប៉ះទង្គិចនៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី - ảnh 1
ការធ្វើបាតុកម្មក្លាយទៅជាការប៉ះទង្គិចនៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី (VNA)

(VOVworld) – នាថ្ងៃទី ៥ វិច្ឆិកា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo
បានលុបចោលដំណើរទស្សនកិច្ចនៅអ៊ូស្ត្រាលីដោយសារស្ថានភាពសន្តិសុខនៅ
រដ្ឋធានី Jakarta ។ មុននោះ នាយប់ថ្ងៃទី ៤ វិច្ឆិកា ប្រធានាធិបតី Joko Widodo
បានអំពាវនាវឲ្យបណ្ដាបាតុករនៅរដ្ឋធានី Jakarta ទៅផ្ទះហើយបញ្ឈប់ភ្លាមមួយរំ
 ពេចស្ថានភាពអំពើហឹង្សា។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាននៅវិមាន
ប្រធា នាធិបតី លោក  Joko Widodo បានប្រកាសថា៖ បណ្ដាកំលាំងអនុវត្តច្បាប់
នឹង បំពេញភារកិច្ចរបស់ខ្លួនដ៏ត្រឹមត្រូវក្នុងពេលរំសាយការធ្វើបាតុកម្ម។ ក្នុង
ពេលនោះ បណ្ដាការបាតុកម្មមិនទាន់មានសញ្ញាបន្ធូស្រាលនៅឡើយ។ បាតុករ
ទាំងឡាយ បានចោលដុំថ្មនិងដបទៅលើកំលាំងប៉ូលីស ហើយបន្តទាមទាឲ្យ
ផ្តន្ទាទោស អភិបាលក្រុង Jakarta លោក​ Basuki Tjahaja Purnama ដោយសារ
បទ ចំអកឡកឡាយគម្ពី  Qur’an ក្នុងយុទ្ធនាការស្វែងកសម្លែងគាំទ្រនៅ
 Palau Seribu នាខែ តុលាកន្លងទៅ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ