ការធ្វើបាតុកម្មនៅមជ្ឈមណ្ឌលទទួលជនចំណាកស្រុកនៅប៊ុលហ្គារី


ការធ្វើបាតុកម្មនៅមជ្ឈមណ្ឌលទទួលជនចំណាកស្រុកនៅប៊ុលហ្គារី - ảnh 1
ការធ្វើបាតុកម្មនៅមជ្ឈមណ្ឌលទទួលជនចំណាកស្រុកនៅប៊ុលហ្គារី (VNA)

(VOVworld) – នាថ្ងៃទី ២៤ តុលា ភាពតានតឹងបានកើនឡើងកាន់តែខ្លាំងនៅ
មណ្ឌលជំរុំជនភៀសខ្លួនធំបំផុតនៅប៊ុលហ្គារីក្នុងពេលដែលជនចំណាកស្រុករាប់
រយនាក់ពីអាប់ហ្គានីស្ថានបានបំផុសឡើងការធ្វើបាតុកម្មមួយសំដៅទាមទានូវ
ការអនុញ្ញតឲ្យបន្តការធ្វើដំណើរទៅបណ្ដាប្រទេសអឺរ៉ុបខាងលិច។ គណៈកម្មាធិ
ការទទួលបន្ទុកបញ្ហាសិទ្ធិមនុស្ស Helsinki របស់ប៊ុហ្គារី បានឲ្យដឹងថា៖ ជនចំណាក
ស្រុកចំនួន ៣ រយនាក់បានដង្ហែក្បួននៅមជ្ឈមណ្ឌលទទួលជនភៀសខ្លួន Harmali
ជិតនឹងខ្សែព្រំដែនជាមួយទួរគី។ ផ្លាស់ប្តូរជាមួយមជ្ឈដ្ឋានសារព័ត៌មាន អ្នកនាំ
ពាក្យ Iliana Sasova បានឲ្យដឹងថា៖ បាតុករនានាបានប្រឆាំងជំទាស់ការ ជាប់
គាំងនៅប៊ុហ្គារីដោយសារគោលបំណងរបស់គេគឺបន្តធ្វើដំណើរទៅប្រទេស អឺរ៉ុប
ខាងលិចនានា។ ក្រសួងមហាផ្ទៃប៊ុលហ្គារីក៏បានទទួលស្គាល់ស្ថានភាពតានតឹង
ដែលកំពុងឡើងជណ្តើរនៅមជ្ឈមណ្ឌលទទួលជនចំណាកស្រុកពោលខាងលើ។
នាបច្ចុប្បន្ន សមត្ថកិច្ចប្រទេសនេះបានឲ្យដឹងថែមទៀតថា៖ ការចរចារជាមួយ
បាតុករទាំងអស់នៅកំពុងប្រព្រឹត្តទៅ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ