ការធ្វើសមយុទ្ធកងទ័ពជើងទឹកធំបំផុតលើពិភពលោក” ២០១៤-RIMPAC” នៅ HAWAII
|
ការធ្វើសមយុទ្ធកងទ័ពជើងទឹកធំបំផុតលើពិភពលោក” ២០១៤-RIMPAC” នៅ HAWAII |
(VOV)_នាថ្ងៃទី១ កក្កដា កងទ័ពជើងទឹកអាមេរិក បានរៀបចំពិធីបើក ការធ្វើ
សមយុទ្ធ កងទ័ពជើងទឹកពហុប្រទេសធំបំផុតលើពិភពលោក ដោយមានឈ្មោះ៖”
២០១៤-RIMPAC”។ សមយុទ្ធRIMPACត្រូវរៀបចំធ្វើឡើង ជារៀងរាល់ពីរឆ្នាំម្តង។
នៅឆ្នាំ នេះ សមយុទ្ធត្រូវចាប់ធ្វើ ពីថ្ងៃទី ២៦មិថុនា រហូតដល់ថ្ងៃទី ១ សីហានៅឆ្នេរ
កោះហាវ៉ៃ ដោយមានការចូលរួមរបស់ប្រទេសចំនួន២២។
ថ្លែងមតិចំពោះមជ្ឈដ្ឋានសារព័ត៍មាន បញ្ជាការដ្ឋានកងទ័ពជើងទឹកអាស៊ីប៉ាស៊ីហ្វីក ឧត្តមនាវីឯកHarry Harris បានអោយដឹងថា៖ ខ្លឹមសារស្នូលរបស់ការធ្វើសមយុទ្ធលើកនេះគឺធ្វើពិសោធអាវុធរួម ការដឹកជញ្ជូនតាមសមុទ្រ ប្រឆាំងចោរសមុទ្រ បណ្ដាយុទ្ធនាការជួយសង្គ្រោះជនរងគ្រោះដោយគ្រោះ
ធម្មជាតិ…ល៕