ការនាំចេញកសិ រុក្ខ និងជលផលរបស់វៀតណាមសម្រេចបានជាង ៣០ ពាន់លានដុល្លារអាមេរិក

(VOVWORLD) -នាបច្ចុប្បន្ននេះមានផលិតផលចំនួន ៦ ក្រុមដែលមានតម្លៃនាំចេញជាង ២ ពាន់លានដុល្លារអាមេរិករួមមាន៖ ឈើនិងផលិតផលធ្វើពីឈើ កាហ្វេ អង្ករ គ្រាប់ស្វាយចន្ទី បន្លែ និងបង្គា។
ការនាំចេញកសិ រុក្ខ និងជលផលរបស់វៀតណាមសម្រេចបានជាង ៣០ ពាន់លានដុល្លារអាមេរិក - ảnh 1 ការនាំចេញកសិ រុក្ខ និងជលផលរបស់វៀតណាមសម្រេចបានជាង ៣០ ពាន់លានដុល្លារអាមេរិក (រូបថត៖ vnanet.vn)

យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថាតម្លៃប្រាក់នាំចេញសរុបនៃកសិ រុក្ខ និងជលផល ក្នុងរយៈពេល ៩ ខែកន្លេងទៅទទួលបានជាង៥៣ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ការនាំចេញសម្រេចបានជាង ៣០ ពាន់លានដុល្លារអាមេរិក។ កំណើននាំចេញក្នុងរយៈពេល ៩ ខែ គឺអាស្រ័យភាគច្រើនទៅលើតម្លៃនាំចេញរុក្ខផល។ នាបច្ចុប្បន្ននេះមានផលិតផលចំនួន ៦ ក្រុមដែលមានតម្លៃនាំចេញជាង ២ ពាន់លានដុល្លារអាមេរិករួមមាន៖ ឈើនិងផលិតផលធ្វើពីឈើ កាហ្វេ អង្ករ គ្រាប់ស្វាយចន្ទី បន្លែ និងបង្គា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ