ការនាំចេញជលផលកើនឡើង ២,២%

(VOVWORLD) -  ប្រការគួរកត់សម្គាល់ថា ចាប់តាំងពីដើមឆ្នាំ ២០២១ ការនាំចេញត្រីត្រាមានសញ្ញាវិជ្ជមានជាច្រើនពីទីផ្សារ បន្ទាប់ពីមានការធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងឆ្នាំ ២០២០។

ការនាំចេញជលផលកើនឡើង ២,២% - ảnh 1កំពុងប្រមូលផលត្រីត្រា នៅឃុំ An Nhon ស្រុក Chau Thanh ខេត្ត Dong Thap  (រូបថត៖ TTXVN)

យោងតាមស្ថិតិរបស់សមាគមអ្នកកែច្នៃ និងនាំចេញជលផលវៀតណាម (Vasep) បានឱ្យដឹងថា ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២១ ការនាំចេញជលផលបានកើនឡើង ដល់ជាង ១ ពាន់លានដុល្លារ កើនឡើង ២,២% ប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ ប្រការគួរកត់សម្គាល់ថា ចាប់តាំងពីដើមឆ្នាំ ២០២១ ការនាំចេញត្រីត្រា មានសញ្ញាវិជ្ជមានជាច្រើនពីទីផ្សារ បន្ទាប់ពីមានការធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងឆ្នាំ ២០២០។

Vasep ព្យាករណ៍ថា ទំហំពាណិជ្ជកម្មនាំចេញនៅខែមីនាឆ្នាំ ២០២១ នឹង កើនឡើងដល់ប្រហែល ៦៤០ លានដុល្លារអាមេរិក ពោលគឺកើនឡើង ១,៥% បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP)  នឹងរក្សាសញ្ញាវិជ្ជមានដោយសារមានតម្រូវការខ្ពស់និង កម្លាំងជំរុញគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ