ការនាំចេញទុរេនរបស់វៀតណាមជាប់កំណត់ត្រា

(VOVWORLD) - ក្នុងប៉ុន្មានខែដំបូងនៃឆ្នាំនេះ សមាគមន៍បន្លែ និងផ្លែឈើវៀតណាមបានវាយ តម្លៃថា ទុរេនគឺជាមុខទំនិញដ៏សំខាន់ដែលជួយបង្កើតចំណូលដ៏គួរឱ្យចាប់អារម្មណ៍ នៃផ្នែកបន្លែនិងផ្លែឈើជាទូទៅ។ 

យោងតាមទិន្នន័យរបស់នាយកដ្ឋាននាំចេញ-នាំចូល ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មវៀតណាម ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ការនាំចេញទុរេនសម្រេច បានជាង ១៩០ លានដុល្លារអាមេរិក កើនឡើងជិត ៦ ដងបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ការនាំចេញទុរេនជាប់កំណត់ត្រាអាស្រ័យដោយតម្រូវការដ៏ធំពីទីផ្សារ ប្រទេសចិន ហើយបានក្លាយជាកត្តាសំខាន់ដែលរួមចំណែកទៅក្នុងកំណើន ៣៩% នៃ ផ្នែកទំនិញបន្លែ-ផ្លែឈើ ចាប់តាំងពីដើមឆ្នាំមក។ ក្នុងប៉ុន្មានខែដំបូងនៃឆ្នាំនេះ សមាគមន៍បន្លែ និងផ្លែឈើវៀតណាមបានវាយ តម្លៃថា ទុរេនគឺជាមុខទំនិញដ៏សំខាន់ដែលជួយបង្កើតចំណូលដ៏គួរឱ្យចាប់អារម្មណ៍ នៃផ្នែកបន្លែនិងផ្លែឈើជាទូទៅ។ លោក Dang Phuc Nguyen អគ្គលេខាធិការ សមាគមបន្លែ និងផ្លែឈើវៀតណាមបានឲ្យដឹងថា៖ “ក្នុងត្រីមាសទី ២ ស្ថានភាពនាំចេញតាមព្រំដែនមានភាពអំណោយផល ទំហំ ពាណិជ្ជកម្មប្រចាំឆ្នាំអាចកើនឡើង ២០% បើធៀបនឹងឆ្នាំ ២០២២ ដោយសម្រេចបាន ប្រហែល ៤ ពាន់លានដុល្លារអាមេរិក ដោយសារចំណូលពីផលិតផលផ្លែទុរេន ចេក និងខ្នុរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ