ការនាំចេញរុក្ខផលរបស់វៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះបានកើនឡើងជិត ២០%

(VOVWORLD) -    យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថាតម្លៃនៃការនាំចេញរុក្ខផលក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៨ ប៉ាន់ស្មានសម្រេចបានជិត៥,៣ ពាន់លានដុលារអាមេរិក ដែលកើនឡើងជិត ២០% បើប្រៀបនឹងឆ្នាំទៅមិញ ដោយសម្រេចបាន ៥០% នៃផែនការឆ្នាំផងដែរ។ តម្លៃនៃរុក្ខផល លើសពីការកំណត់នាំចេញ ត្រូវបានប៉ាន់ស្មានជាង ៤ ពាន់លានដុល្លារអាមេរិក។
ការនាំចេញរុក្ខផលរបស់វៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះបានកើនឡើងជិត ២០% - ảnh 1 ការនាំចេញរុក្ខផលរបស់វៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះបានកើនឡើងជិត ២០%

៨៦% នៃការនាំចេញឈើនិងផលិតផលឈើរបស់វៀតណាមគឺផ្តោតសំខាន់លើទីផ្សារប្រពៃណី ដែលមានតម្រូវការខ្ពស់ដូចជា សហរដ្ឋអាមេរិក ជប៉ុន សហភាពអឺរ៉ុប ចិននិងកូរ៉េខាងត្បូង។ កិត្យានុភាពនៃគ្រឿងសង្ហារឹមនិងផលិតផលវៀតណាម កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅលើឆាកអន្តរជាតិដោយសារវៀតណាមនៅតែរក្សាលំដាប់ថ្នាក់ជួរមុខនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជា ឈរនៅលំដាប់ថ្នាក់ទី ២ នៅអាស៊ី និងឈរនៅលំដាន់ថ្នាក់ជាទី៥ នៅលើពិភពលោកនៃការនាំចេញរុក្ខផលផងដែរ។ នាបច្ចុប្បន្នរុក្ខផលរបស់វៀតណាមត្រូវបាននាំចេញទៅកាន់ប្រទេសនិងតំបន់ដែនដីចំនួន ១២០ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ